ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

តែពុកមាត់ឆ្មារ! រុក្ខជាតិអស្ចារ្យ ជួយព្យាបាលជំងឺកាចសាហាវបានច្រើនមុខមិននឹកស្មាន!

05-Jul-2018 06:27 PM

រូបភាព


ដោយ: Uddam

រុក្ខជាតិ៖ ដើមពុកមាត់ឆ្មា


ព្យាបាលជំងឺ៖

– ក្រួសក្នុងតម្រងនោម

– បញ្ចុះទឹកនោម

– ឡើងជាតិអាស៊ីតអ៊ុយរិច

-​ ឈឺ ឬហើមសន្លាក់ដៃជើង

– សម្រួលតុល្យភាពជាតិស្ករក្នុងឈាម សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម

– បន្ថយខ្លាញ់ បញ្ចុះកូឡេស្តេរ៉ូលមិនល្អ បង្កើនកូឡេស្តេរ៉ូលល្អស

– កាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីសំពាធឈាមឡើងខ្ពស់

– បណ្តេញជាតិពុលពីក្នុងសារពាង្គកាយ តាមរយ:ទឹកនោម

– ដំបៅ ហើម ឬរលាក ដោយបុកស្លឹកស្រស់បំពោកលើ។

វិធីធ្វើ

– ហាលស្លឹកពុកមាត់ឆ្មាក្នុងម្លប់ស្ងួត យកស្លឹកប្រមាណ ១៥សន្លឹក ដាំជាមួយទឹក ១លីត្រ

-​ ឬតែកញ្ចប់ស្រាប់ ឆុងនឹងទឹកក្តៅ ដូចឆុងតែ។

បងប្អូនអាចទំនាក់ទំនងលេខម្ចាស់តែ តាមទូរសព្ទនៅលើកញ្ចប់តែពុកមាត់ឆ្មាខាងលើ។

កម្រិតប្រើប្រាស់៖

– មួយថ្ងៃ ១២ក្រាម

– អ្នកដែលពុំមានជំងឺនេះក៏អាចពិសាបានដែរ ក្នុងកម្រិតពី ៤ ទៅ ៦ក្រាម។

វិធីប្រើប្រាស់៖

– ពិសាជាប្រចាំ

-​ ពេលវេលាពិសាប្រសើរបំផុត គឺបន្ទាប់ពីបរិភោគអាហារពេលព្រឹក និងពេលល្ងាចរួច។

*កំណត់សម្គាល់

– នៅពេលបរិភោគតែនេះអាចមានកម្តៅក្តៅក្នុងខ្លួនបន្តិច និងនោមច្រើន។

ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង។

វីដេអូ

**សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង។**

ប្រភព៖​ សៀវភៅបៃតង