ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើសម្លរតុងយ៉ាំបង្កង! (មានវីដេអូ)

06-Jul-2018 11:28 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

– បង្កង ៤-៥ បកសំបកឱ្យស្អាត

 

– ផ្សិត ៥-៦ដុំ មួយកាត់ជាពីរ

– ទឹកដោះគោស្រស់ ១២៥មីលីលីត្រ

 

– ម្ទេសឆា ២ស្លាបព្រាបាយ

– ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ

– ទឹកត្រី ៣ស្លាបព្រាបាយ

– រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទឹមក្រហម

– ស្លឹកជី និងម្ទេស ហាន់

 

វិធីធ្វើ៖

១. ដាក់ទឹកក្នុងដាំឱ្យពុះ រួចដាក់រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទឹមក្រហម និងផ្សិតចូល ទុកឱ្យពុះប្រហែល ៥នាទី

 

២. ដាក់បង្កងចូល រួចដាក់ម្ទេសឆា  ទឹកត្រី និងទឹកដោះគោស្រស់ចូល កូរឱ្យសព្វចូលគ្នា

 

៣. ពេលឆ្អិនហើយដាក់ក្រូចឆ្មារ ស្លឹកជី និងម្ទេសចូល ហើយដួសដាក់ចានជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ SP