ឱសថបុរាណធម្មជាតិ
រូបភាព
ប្រសិនបើតម្រងនោម និងថ្លើមរបស់យើងមានជំងឺ នោះសុខភាពរបស់យើងប្រាកដជាចុះខ្សោយ ហើយប្រឈមនឹងជម្ងឺជាច្រើន។
ព្យាបាលជំងឺ ៖ ថ្លើម និងជំនួយតម្រងនោម
ប្រភេទរុក្ខជាតិ ៖ ផ្កាត្នោតឈ្មោល
វិធីធ្វើ៖
-ចិតផ្កាត្នោតឈ្មោលខ្ចីជាចម្រៀកៗតូចៗ
-យកទៅលីង ឬហាលឱ្យស្ងួត។
វិធីប្រើប្រាស់៖
-ទឹកធ្វើជាតែពិសារជាប្រចាំ។ វានឹងអាចជួយសម្រាលជម្ងឺថ្លើមបានមួយផ្នែកធំ។
ចំណាំ៖
អ្នកដែលធ្លាប់ពិសាស្រាច្រើន ហើយមានបញ្ហាជំងឺថ្លើមអាចសាកល្បងធ្វើតាមវិធីខាងលើ នឹងទទួលបានលទ្ធផលគាប់ប្រសើរ។
ផ្កាត្នោតឈ្មោលវាសមប្រកបនឹងជំងឺច្រើនមុខណាស់ ដូចជាជំងឺគ្រឿងក្នុងមានថ្លើម ប្រមាត់ សួត ឈឺឆ្អឹងឆ្អែង ឈឺចង្កេះឈឺតម្រងនោម ព្រមទាំងរោគស្ត្រី ទៀតផង។
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។