ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

យល់ដឹងពីវិធីសាស្រ្តងាយៗមួយចំនួនក្នុងការព្យាបាលការរលាកបំពង់ក និងការថែទាំសុខភាពបានដោយខ្លួន!

09-Jul-2018 10:31 AM

រូបភាព


ដោយ: Uddam

ការ​រលាក​បំពង់ក មានន័យ​ថា ជា​ការឈឺ​រមាស់ ឬ​រលាក​ក្នុង​បំពង់ក ហើយ​វា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ នៅពេល​លេបទឹកមាត់​។ ចំពោះ​មូលហេតុ​ចម្បង​បំផុត​របស់​ជំងឺ​នេះ​គឺ ការបង្ក​រោគ​ដោយ​វីរុស​ដូចជា ជំងឺ​ផ្តាសាយ​ជាដើម​។ ការ​ឈឺបំពង់ក​ដែល​បណ្តាល​មក​ពី​វីរុសនឹង​ជា​វិញ​ដោយ​ខ្លួនឯង តាមរយៈ​ការថែទាំ​សុខភាព​ដោយ​ខ្លួនឯង​។ ចំពោះ​ការ​រលាក​បំពង់ក ដោយសារ​បាក់តេរី​វិញ ឬ Streptococcal Infection ច្រើន​តែ​ត្រូវ​ការព្យាបាល​ដោយ​ថ្នាំ​ផ្សះ ដើម្បី​បង្ការ​ផលវិបាក​របស់​វា​។

 

នេះគឺជាវិធីសាស្ត្រ​មួយចំនួននៃ​ការថែទាំ​សុខភាព​ដោយ​ខ្លួនឯង ដែលអាច​ជួយ​បំបាត់​បញ្ហាបាន​បណ្តោះអាសន្នផង​ដែរ ខាងក្រោមនេះមាន​ដូចជា ៖

 

១. សម្រាក​៖ គេង​ឲ្យបាន​ច្រើន និង​ថ្នម​សម្លេង​។​

 

២. ញ៉ាំ​ទឹក​៖ ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន ដើម្បី​រក្សា​សំណើម​នៅ​បំពង់ក និង​បង្កា​រការ​ខ្សោះ​ជាតិ​ទឹក​។​ បើញ៉ាំទឹកតែក្តៅឧណ្ហៗជាមួយក្រូចឆ្មារ ឬទឹកឃ្មុំ កាន់តែប្រសើរ។

 

៣. ព្យាយាម​ញ៉ាំ​អាហារ និង​ភេសជ្ជៈ​ផ្តល់​ផាសុខភាព​៖ ទឹក​ក្តៅ​ឧណ្ហៗ ទឹក​ស៊ុបក្តៅ តែ​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន ទឹកឃ្មុំ​ក្តៅ​ឧ​ណ្ហៗ សុទ្ធ​តែ​អាច​ជួយ​បន្ធូរ​អា​ការៈឈឺ​បំពង់ក​បាន​ទាំងអស់​។ សូមជៀសវាងអាហារដែលមានជាតិហឹរ។

 

៤. ខ្ពុរ​ទឹកអំបិល​៖ ការ​ខ្ពុរ​ទឹកអំបិល អាច​ជួយ​បន្ធូរ ឬ​សម្រួល​ដល់​ការឈឺ​បំពង់​ក​បាន​។ ខ្ពុរឲ្យបាន ២-៣ដង ក្នុងមួយថ្ងៃ។

 

៥. ធ្វើឲ្យ​ខ្យល់​មានសំណើម​៖ ចូរ​ប្រើប្រាស់​ខ្យល់​មាន​សំណើម​ត្រជាក់ ដើម្បី​បំបាត់​ខ្យល់​ដែល​ស្ងួត ហើយក៏​អាច​បង្ការ​ការ​រលាក​បំពង់​ក​បាន​ល្អ​ដែរ​។

 

៦. ចៀសវាង​សារធាតុ​បង្ក​រលាក​៖ ចូរ​ធ្វើយ៉ាងណា​ឲ្យ​ផ្ទះ​គ្មាន​ផ្សែង​បារី និង​ប្រើ​ផលិតផល​លាង​សម្អាត​ណា ដែល​មិន​អាច​បង្ក​ការ​រលាក​បំពង់ក​។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ