ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើចេកឆឹងទឹកខ្ទិះ! (មានវីដេអូ)

09-Jul-2018 05:07 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

– ចេក ៥-៦ផ្លែ

– ស្ករស ៥០០ក្រាម

– ទឹក ៦០០មីលីលីត្រ

– ស្លឹកតើយ ៣-៤សន្លឹក (ដាក់ក៏បានមិនដាក់ក៏បាន)

 

– ទឹកក្រូចឆ្មារបន្តិច

– ខ្ទិះដូង ១៥០មីលីលីត្រ

– អំបិល បន្តិច

 

វិធីធ្វើ៖

១. ដាក់ទឹកចូល រួចដាក់ស្ករស និងស្លឹកតើយចូល កូរឲ្យចូលរលាយស្ករសព្វល្អ ហើយដាក់ចេកចូល ច្របាច់ក្រូចឆ្មារចូលបន្តិច កូរឲ្យសព្វចូលគ្នា

 

២. ធ្វើទឹកខ្ទិះ ដាក់ខ្ទិះដូងចូល រួចដាក់អំបិលបន្តិច កូរឲ្យសព្វចូលគ្នា ទុកមួយរំពុះ រួចជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ កូនពៅ