ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

វិធីធ្វើចំណីធម្មជាតិដែលជួយឲ្យកូនមាន់ឆាប់ធំធាត់

10-Jul-2018 02:48 PM

រូបភាព


ដោយ: Uddam

* ធាតុផ្សំ៖
– ផ្ទី
– បាយ
– ត្រួយ ឬផ្កាស្តៅ
– ចំណីកូនមាន់


* វិធីធ្វើ៖
– ចិញ្ច្រាំផ្ទី និងត្រួយស្តៅឲ្យម៉ដ្ឋ
– លាយផ្ទី៣៥% បាយ៣៥% ចំណីកូនមាន់២០% និងស្តៅ១០% រួចលាយទឹកបន្តិចផង


* ការប្រើប្រាស់៖
– អាចប្រើចំណីនេះសម្រាប់កូនមាន់ដែលមានអាយុចាប់ពី១សប្តាហ៍ឡើង
– ដាក់ចំណីនេះអោយមាន់ស៊ី ២ ឬ ៣ ពេលក្នុងមួយថ្ងៃ ហើយការលាយចំណីម្តងអាចប្រើត្រឹមមួយថ្ងៃ។
– សម្រាប់ខែភ្លៀងឬខែត្រជាក់យើងត្រូវថែមស្លឹកខ្ទឹមបន្តិច
ដើម្បីជួយកំដៅដល់កូនមាន់។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត