វិជ្ជាមេផ្ទះ
រូបភាព
បាយក្តាំង ជាអាហារសម្រន់ ពេលរសៀល ។ បាយក្តាំងមានរស់ជាតិឈ្ងុយ ឆ្ងាញ់ ស្រួយ ហិរប្រៃតិចៗ ញាំជាមួយភេសជ្ជះត្រជាក់ៗ ជក់មាត់តិចៗ អស់មួយចានហើយ មួយចានទៀត ដោយមិនដឹងខ្លួន។
គ្រឿងផ្សំ៖- អង្ករខ្សាយ- សាច់ជ្រូកផាតចិញ្ច្រាំ- ពងមាន់ ស្លឹកខ្ទឹម ៤ដើម មើមខ្ទឹមស ៣កំពឹស មើមខ្ទឹមក្រហម២កំពឹស ម្ទេសហិរ៥គ្រាប់ ស្ករស ១ស្លាបព្រាបាយ ទឹកត្រី១ស្លាបព្រាបាយ ទឹកស៊ីអ៊ីវ ប្រេងខ្យង ប្រេងឆាកន្លះលីត្រ។
វិធីធ្វើ៖១- អង្ករលាងទឹកអោយស្អាត ដាក់ចូលក្នុងឆ្នាំងដោយដាក់ទឹកស្មើរល្បាយអង្ករ ដាំរហូតដល់អង្ករឡើងជើងអង្ក្រងស្ងួតទឹក ទើបយកបាយដែលស្ទើរឆ្អិននៅជើងអង្ក្រងនោះ ទៅពូតធ្វើជាងរាងផ្កាយរឺរាងផ្សេងៗតាមចំណូលចិត្ត តែត្រូវពូតអោយណែន រួចយកទៅបំពងក្នុងខ្ទះដែលមានប្រេងក្តៅ បំពងអោយឡើងពងក្រឡាតទើបស្រង់ទុក។
២- មើមខ្ទឹមស ខ្ទឹមក្រហម បកសំបក បុកជាមួយម្ទេសអោយម៉ត់ ដាក់ទឹកត្រី ស្ករសចូល កូរជាមួយពងមាន់ អោយឡើងពពុះ ទើបដាក់ស្លឹកខ្ទឹមដែលហាន់រួចចូល។
៣- យកទឹកពងមាន់ដែលលាយគ្រឿងរួច លាបទៅលើបាយដែលបំពងដោយប្រើជក់ ថើរៗ ដាក់បំពងអោយស្រួចទើបស្រង់ទុកអោយស្រក់ខ្លាញ់ល្អ រួចរោយសាច់ជ្រូកផាតឫសាច់ជ្រូកចិញ្ច្រាំ ពីលើបាយក្តាំងបំពង រៀបដាក់លើចានទុកទទួលទានជាការស្រេច។-វីដេអូជាវិធីជាទី២សម្រួលអត្ថបទដោយ៖ខ្ទឹមស