កសិកម្ម
រូបភាព
ដំឡូងបារាំង គឺជាដំណាំមើមមួយប្រភេទ ដែលគេដាំដុះច្រើនបំផុត នៅលើពិភពលោក ព្រោះតែវាសម្បូរទៅដោយ កាបូអ៊ីដ្រាត និងកាឡូរី ដែលផ្តល់ទៅឲ្យរាង្គកាយ បានយ៉ាងល្អ។
I-គុណប្រយោជន៏ៈ
-ដំឡូងបារាំង សម្បូរទៅដោយ វីតាមីន C, វីតាមីន B6, ទង់ដែង, ម៉ង់ហ្គាណែស,និងជាតិសរសៃនៃរបបអាហារ
-មានរស់ជាតិផ្អែម តែមានកម្រិតកាឡូរី និងជាតិខ្លាញ់ទាបសមរម្យ និងជាប្រភពដ៏សម្បូរបែបនៃ សារធាតុ បេតាការ៉ូទីន ប៉ូតាស្យូម និងវីតាមីន A
-ជាអាហារដែលមាន ប្រសិទ្ធិភាពបំផុត ក្នុងសម្រាប់ការផលិតថាមពល ហើយថាមពលដែលបានមកពីដំឡូងបារាំង គឺត្រូវបានរក្សាទុកជាglycogen នៅក្នុង សាច់ដុំ និងថ្លើម ដែលវាមានតូនាទីជា ថាមពលដែលអាចប្រើបាន ងាយស្រួលក្នុងអំឡុងពេលយូរ ដោយ ការធ្វើលំហាត់ប្រាណ។ នេះគឺជាមូលហេតុ ដែលវាគឺជាផ្នែកមួយ ដ៏សំខាន់នៃរបបអាហារកីឡាករ។
-មានកម្រិតសូដ្យូមទាប ហើយវាស្ទើរតែគ្មានជាតិខ្លាញ់ដែលងាយ ស្រួលក្នុងការរំលាយអាហារ ហើយវាគឺជាអាហារសម្រកទំងន់ដ៏ល្អ
-មានប្រសិទ្ធិភាព ក្នុងការព្យាបាលដំបៅក្រពះនិងការលាកពោះវៀនធំ
-អាចជួយការពារ ជំងឺមហារីកក្រពេញជាលិកា និងមហារីក សរីរាង្គ ដោយសារតែវាបានផ្ទុកទៅដោយ វីតាមីន A ខ្ពស់
-ជាជំរើសអាហារដ៏ល្អ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ព្រោះវាអាចជួយគ្រប់គ្រង កម្រិតជាតិស្ករនៅក្នុងឈាម
-ជួយពង្រឹងការទប់ទល់ ទៅនឹងជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល
-រីឯសារធាតុប៉ូតាស្យូម ដែលមាននៅក្នុងដំឡូងបារាំង អាចជួយរក្សាតុល្យភាព សារធាតុរាវ និងអេឡិចត្រូ នៅក្នុងកោសិការាងកាយបាន។
II- វិធីដាំ ដំឡូង បារាំង
ដំឡូងបារាំង ជាអាហារមួយប្រភេទដែលសម្បូរណ៍ទៅដោយ សារធាតុ វីតាមីន និងអាចយកមកធ្វើជាបន្លែ និងអាហារ ដ៏ឆ្ងាញ់ ពិសា។ ខាងក្រោមនេះជាវិធី មួយចំនួន សំរាប់ដំឡូងបារាំង៖
– បណ្តុះគ្រាប់ពូជដំឡូងបារំាង រក្សាទុកវាឱ្យនៅឃ្លាតពីគ្នា នៅកន្លែង ដែលមានកំដៅថ្ងៃគ្រប់គ្រាន់
-ជ្រួយដី និងដាក់ជី នៅលើស្រទាប់ដីខាងលើ បន្ទាប់ពូនដីឡើងឱ្យខ្ពស់បន្តិច ៨សង់ទីម៉ែត្រ ធ្វើជាជួរ ហើយជួរ និមួយៗ ត្រូវឃ្លាតពីគ្នា ពី ២៥ ទៅ ៣៥ សង់ទីម៉ែត្រ។ បន្ទាប់មកត្រូវប្រមូល កំទេចដំដី និង ស្មៅ ចេញ ឱ្យបានស្អាត។
– ដាំដើមដំឡូងបារំាងលើដី ១ដើមៗ ឱ្យមានចំងាយឆ្ងាយពីគ្នា ចំនួន ៣០សង់ទីម៉ែត្រ។
– ស្រោចទឹកឱ្យបានទៀងទាត់ ហើយរង់ចាំដំឡូងបារាំងដុះចេញមក
– ពេល ដំឡូងបារំាង ដុះចេញមក បានកំពស់ប្រហែល ៥ ទៅ ១០ សង់ទីម៉ែត្រ ត្រូវជ្រួយដី និងដាក់ជី បន្ថែមដើម្បីឱ្យឆាប់ រីកលូត លាស់បានល្អ។
– ចុងក្រោយ នៅពេលដើមដំឡូងបារំាង រីកបែកស្លឹកល្អហើយត្រូវ រងចាំ រហូតដល់ ឬសរបស់វាប្រែពណ៌ ទៅជាពណ៌លឿង។ មាន ន័យថា អ្នកអាច ដកយកមើមរបស់វាមកបានហើយ
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ប្រភពៈ Agri-today