ឱសថបុរាណធម្មជាតិ
រូបភាព
ជំងឺឃ្លង់ជាប្រភេទជំងឺកាចសាហាវអាចបង្កឲ្យអ្នកកើតជំងឺនេះពិការដៃជើងនិងភ្នែក ហើយធ្ងន់ធ្ងរជាងនេះអ្នកជំងឺនឹងអាចស្លាប់បើមិនមកទទួលសេវាព្យាបាលទាន់ពេលវេលា។ ជំងឺឃ្លង់ ឬជំងឺហង់សិនជាជំងឺឆ្លង់រាំរ៉ៃដែលបង្កឡើងដោយមេរោគឈ្មោះ «បាស៊ីហង់សិន» ។ វាប៉ះពាល់ជាចម្បងលើស្បែក និងសរសៃប្រាសាទដែលជំងឺនេះកើតលើមនុស្សទាំងពីរភេទនិងគ្រប់វ័យ។
ជំងឺឃ្លង់ ឬជំងឺហង់សិនជាប្រទេភជំងឺកាចសាហាវដែលមានរោគសញ្ញាស្រដៀងនឹងជំងឺសើរស្បែក និងស្ពឹកដោយអ្នកជំងឺទូទៅមិនចាប់អារម្មណ៍បណ្តែតបណ្តោយឲ្យមេរោគរីករាលដាលវិវត្តន៍ទៅជាធ្ងន់ធ្ងរក្លាយដំបៅនៅលើស្បែកស៊ីដៃស៊ីជើងនាំឲ្យទៅជាពិការ។ ជំងឺនេះឆ្លង់តាមរយៈផ្លូវដង្ហើមនិងប៉ះពាល់ទឹករងីផ្ទាល់។ ជំងឺនេះជាជំងឺឆ្លងមិនមែនជាជំងឺតំណពូជទេ។
ខាងក្រោមជារូបមន្តព្យាបាលជំងឺ ឃ្លង់ ឬហង់សិន ព្រមទាំងជំងឺសើរស្បែកផ្សេងទៀត៖
ព្យាបាលជំងឺ៖ ឃ្លង់ ឬហង់សិន កមរមាស់ បូស អង្គែរ តាអក ជជុះមាន់
ប្រភេទរុក្ខជាតិ៖ ល្ហុងខ្វង
វិធីធ្វើ និងវិធីប្រើប្រាស់៖
-យកស្លឹកល្ហុងខ្វងមកបុកឱ្យម៉ដ្ឋ ហើយបំពោកលើដំបៅ លើរបួស កន្លែងដែលមានកើតឃ្លង់ ឬហង់សិន។
* ចំពោះរុក្ខជាតិនេះមានជាតិពុលខ្លាំង ការប្រើប្រាស់ត្រូវប្រុងប្រយ័ត្ន ប្រើក្នុងកម្រិតទាប។
* ហាមប្រើ ចំពោះស្រ្តីមានផ្ទៃពោះ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ