ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ស្មៅពិសេសអាចជួយព្យាបាលជំងឺមហារីកដោះបាន ជួយព្យាបាលរលាកថ្លើម លើសឈាម កើតលឿង ជំងឺសួត(របេង) បូសពិស រលាកសសៃ គាបសសៃចង្កេះជាដើម

12-Jul-2018 02:53 PM

រូបភាព


ដោយ: Uddam

សូមជួយ share ផងមិនអស់ប្រាក់ទេដូចជាជួយធ្វើបុណ្យផងដែរ!

វិធីប្រើ៖ យកស្មៅប្រមាណ៣ដើមលាងទឹកឲ្យស្អាត បុកឲ្យម៉ដ្ឋ លាយជាមួយទឹកបរិសុទ្ធ១កែវរួចយកស្បៃច្រោះយកតែទឹក ហូប១ថ្ងៃ៣ពេលម្តង១កែវ បើលាយទឹកឃ្មំសុទ្ធកាន់តែប្រសើរ។ ប្រភព៖ Sam Oeun Pol

ការព្យាបាលៈ ផ្តាសាយ ក្តៅខ្លួន ក្អក រាកមួល លើសឈាម កើតលឿង រលាកថ្លើម សរសៃប្រសាទ បូសពិស ។

កម្រិត និងរបៀបប្រើៈ លាងទឹកឱ្យស្អាត ហាលស្ងួត ដាំផឹក ពី១៥-៣០ ក្រាម ក្នុង១ថ្ងៃ ផឹកធម្មតាជំនួសទឹក។

ដកស្រង់ពីសៀវភៅ រុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាលឧបត្ថមដោយ JICA

#ការព្យាបាលជំងឺសួត(របេង)

យករុក្ខជាតិនោះហាលនឹងកំដៅថ្ងៃឲ្យស្ងួតហើយយកមកដាំទឹកផឹកដូចផឹកទឹកតែ។

#ការព្យាបាលជំងឺសសៃ (រលាកសសៃ ,គាបសសៃចង្កេះជាដើម)

វិធីធ្វើ៖ យករុក្ខជាតិនេះ ដើមស្រស់ បុកឲ្យម៉ដ្ឋហើយត្រាំស្រាសប្រភេទលេខ១ទុក១យប់ ហើយយកមករឹត និងរុំត្រង់កន្លែងឈឺ នោះឯស្រាយកមកផឹក១ថ្ងៃ៣ដង (កែវពែងអាកោ)។

ការទទួលបានផលជាក់ស្តែងពីលោក Savann Chieb ។

ស្មៅនេះអាចមានឈ្មោះហៅផ្សេងគ្នា ចង្ហិតស្នៀង, ដើមឥសីផ្សំស្រេច, ដើមកំប៉ោយចិន

ដើមក្បាលរុយ វាមានផ្កាពណ៌ស្វាយ លាយក្រហម សចុង ចេញនៅចុងមែក ភាគច្រើន ដុះនៅតាមគៀនរបងផ្ទះដែលមានដុះផ្សេងៗ ឬតាមផ្លូវដើ ផ្លូវថ្នល់ ផ្លូក្រវ៉ាត់ក្រុង ដំបូក និង តាមមាត់ទឹក។

វីដេអូ

** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

សម្រួលដោយ៖ អ៊ាង សុផល្លែត