ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

វិធីផ្សំចំណីសម្រាប់មាន់សាច់ មាន់យកពង មាន់ស្រុក

12-Jul-2018 05:35 PM

រូបភាព


ដោយ: Uddam

១ មាន់សាច់ (មាន់ឧស្សាហកម្ម)៖
* គ្រឿងផ្សំ
– ពោត 40 គ.ក
– កន្ទក់ 25 គ.ក
– សណ្តែកសៀង 20 គ.ក
– ម្សៅត្រី 15 គ.ក
– មេចំណី 2 គ.ក
– អំបិល 400 ក្រាម
– ព្រីមិច 400 ក្រាម។


២ មាន់យកពង៖
* គ្រឿងផ្សំ
– កន្ទក់ 35 គ.ក
– សណ្តែកសៀង 28 គ.ក
– ម្សៅត្រី 15 គ.ក
– មេចំណី 200 ក្រាម
– សំបកងាវ 15 គ.ក
– អំបិល 6 គ.ក
– ព្រីមិច 300 ក្រាម។


3 មាន់ស្រុក៖
គ្រឿងផ្សំ
– កន្ទក់ 10 គ.ក
– ស្រូវកិន 50 គ.ក
– ម្សៅត្រី 20 គ.ក
– មេចំណី 200 ក្រាម
– សំបកងាវ 200 ក្រាម
– អំបិល 200 ក្រាម
– ព្រីមិច 300 ក្រាម។


* សំគាល់ :
សណ្តែកសៀងអាចជំនួសដោយ មើមដំឡូងជ្វាហាលស្ងួត ឬមើមត្រាវហាលស្ងួត ។ ក្នុងករណីគ្មានទាំងពីរមុខនេះ យើងអាចជំនួសដោយមើមដំឡូងឈើហាលស្ងួតបាន ។
ម្សៅត្រី អាចជំនួសដោយសាច់ខ្យង ខ្ចៅ កង្កែបបាន (ឬ កណ្តៀរ, ជន្លេន) ។
– អាចលាយបន្លែមួយចំនួនដូចេជាផ្ទី ត្រកូនជាដើម។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត