ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើត្រីចំហុយទឹកសៀងជូរអែម (មានវីដេអូ)

13-Jul-2018 11:47 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

-ត្រី ១ក្បាលធំល្មម

-ខ្ញីហាន់ល្អិត ឬចិញ្រ្ចាំ ៣ស្លាបព្រាបាយ

 

-ម្ទេសហាន់ ឬចិញ្រ្ចាំ ១-២ស្លាបព្រាបាយ (តាមចំណង់ចំណូលចិត្ត)

 

-ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ

 

-សៀងចិញ្រ្ចាំ ៥ស្លាបព្រាបាយ

-ស្ករស ២ស្លាបព្រាបាយ

-ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ

-ទឹកខ្មេះ ១ស្លាបព្រាបាយ

-ទឹកឆ្អិន ១ស្លាបព្រាបាយ

វិធីធ្វើ៖

១.យកត្រីធ្វើឲ្យស្អាត រួចលាងទឹក ហើយយកទៅដាក់ចំហុយ ទុកមួយឡែក

 

២.ដាក់សៀង ស្ករស ទឹកក្រូចឆ្មារ ទឹកខ្មេះ ទឹកឆ្អិនចូលគ្នា កូរឲ្យសព្វ រួចដាក់ខ្ញី ម្ទេស ខ្ទឹមសចូល ច្របល់ចូលគ្នាឲ្យសព្វ រួចដួសដាក់ចាន

 

៣.យកត្រីចំហុយឆ្អិនហើយដាក់ចាន ហើយញ៉ាំជ្រលក់ជាមួយទឹកសៀងជូរអែម បើមានបន្លែផ្ទាប់កាន់តែឆ្ងាញ់។

 

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ