ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើនំគូឆាយ!!! ងាយៗ

13-Jul-2018 05:20 PM

រូបភាព


ដោយ: Uddam

សំបកខ្ចប់

គ្រឿងផ្សំ៖ម្សៅដំណើប៥ខាំ  ម្សៅខ្សាយ២ខាំកន្លះ  ទឹក២ចានចង្កឹះថែមបន្តិចអោយម្សៅជ្រាយល្មម

អំបិលកន្លះស្លាបព្រាបាយ  ស្កសរ៣ស្លាបព្រាបាយ  ប្រេងឆា៣ស្លាបព្រាបាយ  ស្នូលនំគូឆាយ

គ្រឿងផ្សំ៖ស្លឹកគូឆាយ៣ខាំហាន់តូចៗ   សាច់ជ្រូកចិញ្ច្រាំ២ខាំ   បង្គាចិញ្ច្រាំ២ខាំ  អំបិល១ស្លាបព្រាកាហ្វេ

ស្កសរ២ស្លាបព្រាបាយ  ប្រេងឆា៣ស្លាបព្រាបាយ  ម្រេច១ស្លាបព្រាកាហ្វេ  ខ្នរ១ស្លាបព្រាបាយ

វិធីធ្វើ

-លាយម្សៅនិងគ្រឿងផ្សំធ្វើសំបកបញ្ចូូលគ្នាញីអោយទន់ទុកមួយឡែក។

-យកគ្រឿងផ្សំស្នូលបញ្ចូលគ្នាទុកមួយឡែក។

-យកម្សៅសូនដុំៗសង្កត់អោយសំប៉ែតដាក់ស្នូលចូលខ្ចប់អោយរាងសំប៉ែតបន្តិចរួចយកទៅចំហ៊ុយ២០នាទីជាការស្រេច។បើចូលចិត្តចៀនអាចយកទៅចៀនបាន ។សម្រួលអត្ថបទដោយ៖ខ្ទឹមស