ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថធម្មជាតិព្យាបាលក្ដៅក្នុង

14-Jul-2018 12:00 PM

រូបភាព


ដោយ: Uddam

-ព្យាបាល៖ ក្ដៅក្នុង

-ឈ្មោះរុក្ខជាតិ ៖ ស្មៅត្រឡប់ពពក

-ឈ្មោះវិទ្យាសាស្ត្រ៖ Desmodium styracifolium (Osb.) Merr.
-អំបូរ៖ FABACEAE

-លក្ខណៈរុក្ខជាតិ៖ រុក្ខជាតិដើមតូចកំពស់ ៤០-១៥០ ស.ម.ជារុក្ខជាតិប្រភេទវារ ។ ដើមកោង ធ្លាក់ ចុះដល់ដី ហើយដុះឫសនៅថ្នាំងតមកដើមចាប់ឈរឡើង ។ មែកខ្ចី រាងដូចស៊ីឡាំង មានចង្អូរ និងមានរោមពណ៌ច្រេះដែក ។ -ស្លឹក៖ ស្លឹកដុះរាយមានស្លឹកតូចៗ ១ ឬ៣ ប្រវែង ២.៥ -៣.៥ស.ម. ទំហំ២-៤ ស.ម. ស្លឹកតូចកណ្តាលរាងភ្នែកសត្វ ស្លឹកតូចៗសងខាងរាងមូល ភ្នែកសត្វចាប ផ្នែកពោះ ពណ៌បៃតងស្រាល រលោងផ្នែកខ្នង មានរោម ពណ៌ប្រាក់ ទន់ ។

-ផ្កា៖ កញ្ចុំផ្កាជាបាច់ ឬរាងអំបោសនៅប្រគាបស្លឹក ឬចុងនៅមែក មានរោមទន់ មាន ពណ៌ត្នោតតិចៗ តែងតែមានស្លឹកនៅគល់នៃទងផ្កា ។ ផ្កាពណ៌ផ្កាឈូក រៀបជា លំដាប់ ២-៣ ផ្កាមួយ ។ ផ្កាខែ ៦-៩ ។ ផ្លែ៖ ផ្លែរាងកោងបន្តិចដូចធ្នូ មាន ៣ កង់ ។ ផ្លែខែ ៩-១០ ។

-កន្លែងដាំដុះ៖ ជាប្រភេទអាស៊ីខាងត្បូង ដុះលក្ខណះធម្មជាតិនៅលើដីខ្ពស់ តំបន់ភ្នំឃើញ មាននៅ តំបន់មានពន្លឺព្រះអាទិត្យលើដី ដែលមានដីលាយខ្សាច់។ ប្រមូលដល់ រដូវក្តៅ ប្រើស្រស់ ឬហាលឲ្យស្ងួតទុកប្រើ ។
-ផ្នែកប្រើប្រាស់៖ ទាំងឫស និងដើមទាំងមូល ។

-សមាសធាតុគីមី៖ ដើមទាំងមូលមានក្លិនរបស់គូម៉ារីន

វិធីធ្វើ និងប្រើប្រាស់៖

-ហាលឱ្យស្ងួត
-ប្រើ ១៥-៦០ក្រាម ដាំយកទឹកផឹក ដូចផឹកតែ។

*បម្រាម ៖ ស្រ្តីមានផ្ទៃពោះហាមប្រើ ។
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត