ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ស្លឹកនេះខ្លាំងមែន! មិនថាឡើយឈឺធ្មេញ សូម្បីធ្មេញពុក ឬចង់បានធ្មេញសស្អាត ក៏អាចជួយបានដែរ!

17-Jul-2018 10:16 AM

រូបភាព


ដោយ: Uddam

មនុស្ស​ជាច្រើន​ប្រើ​លុយ​ចំណាយ​លើ​ពេទ្យធ្មេញ​ដើម្បី​ព្យាបាល​ធ្មេញ​ពុក ប៉ុន្តែ​ប្រើ​ស្លឹកម្លូ​វិញ​មាន​ប្រសិទ្ធភាព​ឆាប់រហ័ស ព្រោះ​ឬស និង​ស្លឹក​របស់​វា​មាន​ផ្ទុក​សារធាតុ benzylacetate, beta caryophylen និង alkaloid។ សារធាតុ​ទាំងអស់​នេះ​ប្រឆាំង​នឹង​បាក់តេរី ជួយ​កាត់បន្ថយ​អាការៈ​ហើម និង​រលាក។

 

រូបមន្ត​ទី1

*គ្រឿងផ្សំ

-ស្លឹកម្លូរ 20ក្រាម

-អំបិល​ស 3ក្រាម

-ទឹក 50មីលីលីត្រ

*ការណែនាំ

-លាង​ស្លឹកម្លូរ​ឱ្យ​ស្អាត ហើយ​ដាក់​ត្រាំ​ក្នុង​ទឹកអំបិល

-ពេល​វា​ស្វិត​ហើយ ដាក់​វា​ក្រឡុក​ជាមួយ​ទឹក 50មីលីលីត្រ និង​អំបិល 3ក្រាម

-ក្រោយ​មក​ចាក់​វា​ចូល​ទៅក្នុង​ដប គ្រប​គំរប​ឱ្យ​ជិត និង​រក្សាទុក​ក្នុង​ទូរទឹកកក​សម្រាប់​ប្រើប្រាស់។

*វិធីប្រើ

ជារៀងរាល់​ព្រឹក​បន្ទាប់ពី​ភ្ញាក់​ពី​គេង និង​មុនពេល​ចូល​គេង យក​ទឹកម្លូ​ខាងលើ​មក​ខ្ពុរ​មាត់​រយៈពេល 5នាទី។ បន្ត​ធ្វើ​បែប​នេះ​ឱ្យ​បាន 3ថ្ងៃ អាការៈ​ឈឺចាប់​នឹង​បាត់​ទាំងស្រុង។

រូបមន្ត​ទី2

យក​ស្លឹកម្លូ​លាង​ឱ្យ​ស្អាត​រួច​ក្រឡុក​ជាមួយ​ទឹក​រហូត​ដល់​ខាប់ មួយ​ថ្ងៃ​ជញ្ជក់​យក​ទឹក​វា(មិន​លេប)ឱ្យ​បាន 3-4ដង​រយៈពេល 3ថ្ងៃ​ជាប់ៗ​គ្នា។ អាការៈ​ឈឺ​ធ្មេញ​នឹង​ថយចុះ​យ៉ាង​ឆាប់រហ័ស​នឹកស្មាន​មិនដល់។

រូបមន្ត​ទី3

ដំបូង​យក​ឬស​ដើម​ម្លូរ 20ក្រាម​លាង​ឱ្យ​ស្អាត រួច​បុក​លាយ​ជាមួយ​អំបិល និង​ទឹកក្រូចឆ្មា។ ក្រោយពី​ដុស​ធ្មេញ​រួច យក​សំឡី​ជ្រលក់​ចូល​ទឹក​ឬស​ម្លូរ ហើយ​ញ៉ុក​កន្លែង​ឈឺ​ធ្មេញ​រយៈពេល 3-5នាទី​សឹម​ខ្ពុរមាត់​ចេញ​នឹង​ទឹកអំបិល​ក្តៅអ៊ុនៗ។ អនុវត្ត​តែ 3ដង​ក្នុង​មួយ​ថ្ងៃ 2-3ថ្ងៃ​ក្រោយ​អាការៈ​ឈឺ​ធ្មេញ​នឹង​ជា​សះស្បើយ៕