វិជ្ជាមេផ្ទះ
រូបភាព
នំពងទាអាចនិយាយបានថាជានំពេញនិយមមួយប្រភេទ សម្រាប់ប្រជាជនទូទៅ។ តើអ្នក អាចធ្វើវាបានដោយខ្លួន ឯងបានដែរ ឬទេ? តោះ! សាកល្បងធ្វើវា ដោយអនុវត្តតាមវិធី ខាងក្រោម៖
គ្រឿងផ្សំ
ស៊ុតទា ៤ គ្រាប់ , ស្ករស ៦០ ក្រាម , អំបិលមួយស្លាព្រាកាហ្វេ , ម្សៅមី ៦០ ក្រាម , ទឹកឃ្មុំ ២ ក្រាម។ វិធីធ្វើ
១. ជាដំបូងអ្នកត្រូវរំលែកស៊ុតក្រហម និងស៊ុតសជាមុនសិន។
២. វាយក្រឡុកស៊ុតសចំនួន ៨៥ក្រាម ឲ្យឡើងពពុះ បន្ទាប់មកដាក់ស្ករសចូលម្តងបន្តិចៗ ចូលបណ្តើរវាយវាបណ្តើរចំនួន ៦០ក្រាម ចូលវាយវារហូតដល់ស្កររលាយអស់មើលទៅសុទ្ធតែពពុះ រួចដាក់ស៊ុតក្រហមចូលម្តងមួយគ្រាប់ឲ្យសព្វចំនួន ៤ គ្រាប់រួចបន្ថែមទឹកឃ្មុំ ២ ក្រាម ចូលច្របល់ឲ្យសព្វ បន្ទាប់មកធ្វើការរែងម្សៅមីចំនួន ៦០ ក្រាមចូល ទៅក្នុងម្សៅ និងអំបិលមួយស្លាព្រាកាហ្វេ បន្ទាប់មកវាយវាឲ្យសព្វ ចូលគ្នាប្រសិនបើរាវអ្នកអាចបន្ថែមម្សៅបន្ថែមទៀតបាន ត្រូវចាំថាវាយវារហូតដល់ខាប់ឡើងស្អិត ហើយពពុះខ្លាំងដោយកូរបណ្តើរអុកម្សៅបណ្តើរទើបនំឡើងល្អ។
៣. ប្រើពុម្ពដែកមួយដែលមានរាង ៤ ជ្រុងក្រាលក្រដាស់ស្តើងមួយ បន្ទាប់មកចាក់ម្សៅនំចូលក្នុងពុម្ពក្នុងចម្រិត ៦០% នៃកម្ពស់ពុម្ព បន្ទាប់មកធ្វើការរលាក់វា ២ ទៅ ៣ ដងដាក់កម្តៅក្នុងឡរងចាំរយៈ ៣៥ នាទីក្នុងកំដៅ ១៦០ អង្សា។
៤. បន្ទាប់ពីរងចាំរយៈពេល ៣៥ នាទី រួចមកធ្វើការយកនំចេញពីឡយកកាំបិតតូចមួយមក ជាគែមៗ ជុំវិញម្សៅទុកឲ្យវាត្រជាក់ដាក់ផ្កាប់វារលាក់នំចេញជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស