ឱសថបុរាណធម្មជាតិ
ឱសថធម្មជាតិព្យាបាលជំងឺក្រពះរ៉ាំរ៉ៃ កម្ចាត់មេរោគក្នុងពោះវៀន លាប់កញ្ជ្រិល ជួយបញ្ចុះកំដៅឆាប់រហ័ស
រូបភាព
ព្យាបាល៖ ក្រពះរ៉ាំរ៉ៃ កម្ចាត់មេរោគក្នុងពោះវៀន លាប់កញ្ជ្រិល ជួយបញ្ចុះកំដៅឆាប់រហ័ស
គ្រឿងផ្សំធម្មជាតិ៖
-មើមសាគូសយកឆៅ
-ស្លឹកមន
-ដូងខ្ចី២ផ្លែ។
របៀបធ្វើ:
– យកមើមសាគូឆៅ ៣ ឬ ៤មើម បកសំបករួចលាងទឹកឲ្យស្អាត
– ស្លឹកមនប្រហែល៧សន្លឹកលាងទឹកអោយស្អាតបុកបញ្ចូលគ្នាអោយម៉ដ្ឋ
– ចាក់ទឹកដូង២ផ្លែចូលលាយជាមួយគ្នារួចយកស្បៃត្រងយកកាកចេញ
– ញ៉ាំទឹកនេះសម្រាប់១ថ្ងៃ ព្រោះជាតិទឹកដូងអាចលាងសំអាតពោះវៀនបានលឿន អាចញ៉ាំច្រើនដងក្នុងមួយថ្ងៃ។
ចំណាំ: អ្នកជំងឺគ្រុនពោះវៀនកុំពិសាអីព្រោះមានអ្នកខ្លះបានជា ហើយអ្នកខ្លះអាចមានប្រតិកម្ម។ ប៉ុន្តែអ្នកអាចមិនដាក់ស្លឹកមនក៏បានបើពិបាករក។
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទៈ អ៊ាង សុផល្លែត