កសិកម្ម
រូបភាព
ប្រជាកសិករយើងតែងតែប្រើវិធីបំបៅរុក្ខជាតិហូបផ្លែដូចជា ស្វាយ ល្មុត ធុរេន ដើម្បីបង្កាត់ពូជរុក្ខជាតិជំនួសការយកកូន ឬគ្រាប់ទៅដាំ ក៏ព្រោះតែវិធីបំបៅហើយយកទៅដាំបែបនេះ វាទទួលបានលទ្ធផលល្អ និងរហ័សជាងការយកកូនតូចៗ ឬយកគ្រាប់ទៅដាំ។
ខាងក្រោមនេះជាវិធីបំបៅមែកស្វាយ ដោយយកឫសរបស់វាទៅបំបៅជាមួយមែក សូមមើលពីវិធីធ្វើដូចខាងក្រោមនេះ៖
**សម្ភារៈប្រើប្រាស់**
-កូនកាំបិតស្រួច
-ឫសស្វាយ
-ដើមស្វាយដែលធ្លាប់មានផ្លែល្អៗ មិនធ្លាប់មានជម្ងឺ និងផ្លែច្រើន
-ខ្សែប្លាស្ទិចសម្រាប់រុំ
-ថង់ដាក់ល្បាយស្រកីដូង លាយជាមួយកំទេចស្លឹករុក្ខជាតិខ្លះ។
**របៀបធ្វើ**
– រកមើលមែកស្វាយ ដែលល្អទំហំប្រមាណប៉ុនកដៃ
– យកកាំបិតចិតសំបកមែកនោះជុំវិញ ៤កន្លែង ដោយចិតយក
**ទំហំធំជាងឫសបន្តិច**
– ចិតឫសសម្រាប់យកមកបំបៅនេះឲ្យបញ្ឆិត និងស្រួចប្រវែងសរុបប្រមាណ ២តឹក និងយកវាទៅដាក់ភ្ជាប់ទៅលើមែកស្វាយ ដែលចិតសំបករួច ហើយយកខ្សែរុំវាឲ្យជាប់។
– យកថង់ដែលមានស្រកីដូងរួចនោះ មកចងផ្អោបជុំវិញកន្លែង
បំបៅឲ្យជាប់ ហើយជៀរសំបកជុំវិញ ដែលស្ថិតនៅខាងក្រោមកន្លែងបំបៅនោះចេញ។
– ស្រោចទឹករាល់ថ្ងៃ រយៈពេលប្រមាណ ២ខែ វានឹងចាប់ផ្តើមមានឫស ហើយនៅពេលដែលវាមានឫសច្រើនហើយអ្នកអាចយកវាមកដាំបានហើយ។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត