វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ
-សាច់គោជាប់ខ្លាញ់១គីឡូក្រាម ហាន់ជាបន្ទះៗល្មម
-ប្រហុក១ស្លាបព្រាបាយកន្លះ(ចិញ្ច្រាំឱ្យម៉ដ្ឋ)
-គល់ស្លឹកគ្រៃ៥ស្លាបព្រាបាយ(ឬតាមចំណូលចិត)ហាន់ហើយនិងខ្ទឹមស៥កំពឹស
-ផ្លែម្ទេសទុំ៣ផ្លែឬច្រើនតាមចំណូលចិត្តចិតតូចៗ
-ខ្ទឹមសនិងម្ទេសបុកជាមួយគ្នាឲ្យម៉ត់
-ខ្ទឹមក្រហម៣មើមចិតតូចៗ
-ទឹកក្រូចឆ្មារ២ស្លាបព្រាបាយ
-ស្លឹកក្រូចសើច២សន្លឹកហាន់តូចៗ
-រំដេង ១ ស្លាបព្រាបាយចិតឲ្យតូចៗ
-ទឹកឆ្អិន កន្លះចានចង្កឹះ
-ស្ករសដាក់ក៏បានមិនដាក់ក៏បានតាមចំណូលចិត្ត
-ជីស្លឹកវែងឬជីរនា ត្រប់ស្រួយត្រយូងចេក ..
វិធីធ្វើ៖អ្នកត្រូវយកចានគោមធំមួយមកដាក់ ប្រហុកដែលចញ្ច្រាំរួច,ទឹកក្រូចឆ្មារខ្ទឹមសម្ទេសបុក,រំដេង, គល់ស្លឹកគ្រៃ,ខ្ទឹមក្រហម,ស្លឹកក្រូចសើចនិងទឹកឆ្អិនកូរបញ្ចូលគ្នាឲ្យសព្វ ភ្លក់មើលតាមចំណូលចិត្ត (ភាគច្រើនរស់ជាតិរបស់វា គេធ្វើជូរប្រៃ)។
-រៀបបន្លែដាក់ចានទុកមួយឡែក
-យកសាច់ហាន់ជាបន្ទះៗល្មមរួច ប្រលាក់ដាក់ស្ករតិចអំបិលតិចប្រេងខ្យងតិចគោនឹងដាក់ប៊ឺរបន្តិចដាក់អាំង ពេលដែលសាច់គោឆ្អិនហើយ យកសាច់គោនោះមកហាន់ជាចំណិតៗ (អ្នកអាចអាំងសាច់គោកុំឲ្យឆ្អិនពេកគឺនៅជាប់ឈាមតិចៗក៏បានដែរ)។
-បន្ទាប់មកអ្នកអាចយកសាច់គោដែលបានហាន់រួចរៀបដាក់ក្នុងចានហើយដួសទឹកប្រហុកជាការស្រេចញាំផ្ទាប់នឹងបន្លែរឹងតែឆ្ងាញ់៕(សូមមើលវីដេអូវិធីធ្វើខាងក្រោម)
មើលទៅទំនងណាស់!
ប្រភព៖ THEiCONMEDIA