វិជ្ជាមេផ្ទះ
រូបភាព
នំគ្រក់ គឺម្យ៉ាងដែលគេតែងតែធ្វើញ៉ាំនៅពេលដែលជួបជុំមិត្តភក្តិ ឬក្រុមគ្រួសារ ជាពិសេសវាកាន់តែមានរស់ជាតិឆ្ងាញ់ពិសានៅពេលដែលស្រូបជាមួយនឹងទឹកជ្រលក់។
+ គ្រឿងផ្សំ- ម្សៅ (ខ្សាយ) – បាយកក- ស្លឹកខ្ទឹម ដើមហាន់តូចៗ- ខ្ទិះដូង (ដើម) – ខ្ទិះដូង (ចុង)
– អំបិល- ប្រេងឆាឬ ខ្លាញ់ជ្រូក+ វិធីធ្វើ
១. ជាដំបូងអ្នកត្រូវយក ម្សៅ, ខ្ទិះដូង (ខ្ទិះចុង), បាយកក, អំបិល និងទឹក ដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុកប្រហែលជា ៣ នាទី។
២. បន្ទាប់ពីដាក់ក្នុងម៉ាស៊ីនក្រឡុករួចហើយ អ្នកត្រូវយកស្លឹកខ្ទឹមមកបន្ថែមពីលើម្សៅ ហើយកូរវាបញ្ចូលស្មានមើលកុំឲ្យរាវពេក។
៣. យកឆ្នាំងចាក់នំគ្រក់ដាក់ឲ្យក្តៅលាបប្រេងឆាឬខ្លាញ់ជ្រូក បន្តិច បន្ទាប់មកដាក់ម្សៅចូលគ្របទុកប្រហែល ៣-៤ នាទី បន្ថយកំដៅ ៣ នាទីក្រោយមកពេលដែលនំឆ្អិនម្ខាងត្រូវយកម្ខាងទៀត នៅពេលដែលឆ្អិនទាំងសងខាងហើយទើបយកចេញ ធ្វើដូចនេះទាល់តែអស់ម្សៅ។
+ ទឹកជ្រលក់
មានគ្រឿងផ្សំដូចជា ទឹកត្រី ១ ស្លាបព្រាបាយ, ស្ករស ២ ស្លាបព្រាបាយ, ទឹក ៣ ស្លាបព្រាបាយ, ទឹកខ្មេះ ១ ស្លាបព្រាបាយ, ខ្ទឹមស ៥ កំពឹស (ចិញ្ច្រាំម៉ដ្ឋ), ម្ទេស(ហាន់រួច) ដាក់ចូលក្នុងចានចង្កឹះមួយកូរវាបញ្ចូលគ្នាឲ្យរលាយ នៅពេលដែលញ៉ាំចាំអ្នកបន្ថែមខ្ទិះដូង (ដើម) ចូលក្នុងទឹកជ្រលក់។សម្រួលអត្ថបទដោយ៖ខ្ទឹមស