កសិកម្ម
រូបភាព
ដោយ: Uddam
***វត្ថុផ្សំមាន***
-ដីមមោក៧ធុង
-អាចម៍គោក្រៀមម៉ត់៣ធុង
-ធ្យូងអង្កាម៣ធុង
-ជីកំប៉ុសទឹក
***វិធីធ្វើ****
-លាយ ដីមមោក៧ធុង, អាចម៍គោក្រៀមម៉ត់៣ធុង, ធ្យូងអង្កាម៣ធុងចូលគ្នាអោយសព្វ ដាក់ជីកំប៉ុសទឹក ៣០លីត្រក្នុងដីលាយរួច១ម៉្រែតគូប រួចគ្រប់ទុកពី៧ទៅ១០ថ្ងៃ
***ចំណាំ****
-ដីមមោកដូចជា ដីបាតបឹង, ដីក្រោមដើមឈើ ( លើកលែងដើមអាកាស្យា, ប្រេងខ្យល់, ឫស្សី)និងដីដំបូកងាប់គ្មានដើមឈើដុសរឺសត្វកណ្តៀររស់នៅ.
– ធ្យូង: ផ្តល់សំណើម, សត្វល្អសំរាប់ដី, កាត់បន្ថយសត្វចង្រៃ, បន្ថយជាតិពុលក្នុងដី បើដាក់បាន១ឆ្នាំ ល្អដីបាន៣ឆ្នាំ។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ប្រភពៈ csp Sophanna