ឱសថបុរាណធម្មជាតិ
រូបភាព
លោកអ្នកប្រហែលជាធ្លាប់បានស្គាល់មកហើយថា ញ វាមានប្រយោជន៍ចំពោះសុខភាពខ្លាំងប៉ុណ្ណា។ខាងក្រោមនេះជាវិធីធ្វើទឹកញ ដោយខ្លួនឯង៖
វិធីធ្វើ៖-បេះញទុំពីចម្ការ ប៉ុន្តែមុនពេលវាប្រែទៅជាស។
-លាងទឹកឱ្យស្អាត រួចហាលថ្ងៃ។ ក្នុងពេលបីបួនម៉ោងវានឹងប្រែជាលឿងៗ ហើយចាប់ផ្តើមធុំក្លិនឈួលខ្លាំងពីញនោះ។
-បន្ទាប់មកដល់ពេលដែលត្រូវយកញទាំងនោះមកញាត់ចូលកូនដបតូចៗ។
-លោកអ្នកអាចច្រកដាក់កូនដបតូចៗ និងច្រកម្តង ២ ឬ ៣ ផ្លែ តែត្រូវធ្វើយ៉ាងណាឱ្យវាណែនក្នុងដបនោះ។
-ទុកចោល៦ទៅ៨សប្តាហ៍លោកអ្នកអាចចាក់យកទឹកញមកទទួលទានបាន។ ទុកកាន់តែយូរកាន់តែល្អ ហើយទឹកកាន់តែខ្មៅកាន់តែល្អ។
-ផឹកមួយថ្ងៃ1កែវកាហ្វេដើម្បីរក្សាសុខភាពទូទៅឱ្យនៅល្អ និងបង្កើនកម្លាំងខ្លាំងក្លានិងរហ័សរហួនទ្វេរដង។
*អត្ថប្រយោជន៍ទឹកញ
-ការពារជំងឺមហារីក-ការពារនិងជំរុញមុខងារថ្លើម-សម្រួលសាច់ដុំកុំឱ្យចុករោយ-ការពារកុំឱ្យធ្លាក់ចុះមុខងារខួរក្បារ និងរក្សាការចងចាំរបស់មនុស្ស-បំបាត់ជំងឺសន្លាក់គ្រប់ប្រភេទ-បន្ធូរបន្ថយជំងឺទឹកនោមផ្អែម៕