ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

សាកធ្វើបាយដំណើបធុរេនស្លឹកតយឬនៅ? នេះជាវិធីធ្វើបាយដំណើធុរេនស្លឹកតយ !!!

19-Jul-2018 09:58 AM

រូបភាព


ដោយ: Uddam

បាយ​ដំណើប​ សង់ខ្យា​ទុរេន​ គឺ​ជា​បង្អែម​មួយ​មុខ​ដែល​គ្រាន់​តែ​លឺ​ឈ្មោះ​ក៍​ចង់​ញាំ​ដែរ​ ហើយក៏​មាន​អ្នក​ចូល​ចិត្ត​ញាំ​ក៍​ច្រើន​ផង​ដែរ​ ដូច​ច្នោះ​ហើយ​ទើប​មង្គល​ការ​យើង​ខ្ញុំ​​លើក​យក​ពី​វិ​ធី​ធ្វើ​បង្អែម​មួយ​ មុខនេះ ​មក​ជំ​រាប​ជូន​ និង​បង្ហាញ​ដល់​ប្រិយ​មិត្ត​ទាំង​អស់​គ្នា។

+គ្រឿងផ្សំ៖– អង្ករដំណើប ៥០០ ក្រាម– ខ្ទិះដូង ១ គីឡូ– ស្កសរ ៤០០ ក្រាម– ធូរេន ៤ ៥ ក្លែប– ស្លឹកតយ ៥ ៦ សន្លឹក– ម្សៅឆា ៣ ស្លាបព្រាបាយ– អំបិល ១ ស្លាបព្រាកាហ្វេ

វិធីធ្វើ៖

.ជា​ការ​ចាប់​ផ្តើម​អ្នក​ត្រូវ​លាង​អង្ករ​ដំណើប​ជា​មុន​សិន​ បន្ទាប់​មក​អ្នក​យក​សំភារៈ​ចំហុយ​បាយ​យក​មក​រៀប​ស្លឹកតយ(៤សន្លឹក) ​ដើម្បី​ក្រាល​ពី​ក្រោម​អង្ករ​ដំណើប។

.ពេល ​ដែល​រៀប​ស្លឹកតយ​រួច​រាល់​ហើយ​អ្នក​ក៍​យក​អង្ករ​ដំណើប​ដែល​អ្នក​បាន​លាង​ ទុក​នោះ​យក​មក​ចាក់​ពី​លើ​រួច​វាច​ឲ្យ​ស្មើ​ទើប​រៀប​ចំ​ដាក់​ចំ​ហុយ។

 

.អ្នក​យក​ចាន​គោម​តូច​ល្មម​មួយ​យក​មក​ដាក់​ម្សៅ​ឆា​រួច​ចាក់​ខ្ទិះ​ដូង​ចូល​ល្មម​លិច​ម្សៅ​ឆា​ហើយ​កូរ​ឲ្យ​រលាយ​ចូល​គ្នា។

.អ្នក​ចាប់​ផ្តើម​រំ​ងាស់​ខ្ទិះ​ដូង​ ដោយ​ចាក់​ខ្ទិះ​ដូង​នោះ​ចូល​ទៅ​ក្នុង​ឆ្នាំង ​បន្ទាប់​មក​ក៍​ដាក់​អំបិល ១ ស្លាបព្រាកាហ្វេ, ​ស្កសរ ៤០០ ក្រាម ​រួច​កូរ​វា​សិន​ទើប​បន្ថែម​ធូរេន ៥ ក្លែប៼​ និងស្លឹកតយ ២ សន្លឹក​ រួច​ហើយ​ក៍បន្ត​រំងាស់​ទៀត​រហូត​ទាល់​តែ​ពុះ​ក៍​បន្ថែម​ម្សៅឆា​និង​ខ្ទិះដូង​ដែល​បាន​កូរ​ឲ្យ​រលាយ​នោះ​ចូល​ទៅ​ក្នុង​ឆ្នាំង​ផង​ដែរ។

 

.ជា​ចុង​ក្រោយ​អ្នក​ត្រូវ​យក​បាយ​ដំ​ណើប​ដែល​អ្នក​ចំ​ហុយ​ឆ្អិន​យក​មក​ដួស​ដាក់​ចាន​រូច​ចាក់​ខ្ទិះដូង​ចូល​(ខ្ទិះដើម) ​ហើយ​ច្រ​ចល់​ ចូល​គ្នា​បន្ទាប់​មក​ទៀត​ក៍​ដួស​ខ្ទិះ​ដូង​និង​ធូរេន​ដែល​បាន​រំងាស់ជា​មួយ​ គ្នា​ឆ្អិន​នោះ​ដាក់​ពី​លើ​នោះ​វា​ជា​ការ​រូច​រាល់។