ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កម្ចាត់សត្វល្អិត

ធុញនឹងកន្លាតមែនទេ? នេះជាវិធីងាយៗក្នុងការកំចាត់កន្លាត !

19-Jul-2018 11:20 AM

រូបភាព


ដោយ: Uddam

វិធីងាយៗក្នុងការកំចាត់កន្លាត៖
– វិធីទី១៖ ក្លិនត្រសក់ធ្វើឲ្យហ្វូងកន្លាតភ័យខ្លាច៖ កន្លាតស្អប់ក្លិនត្រសក់ណាស់ ហេតុនេះអ្នកអាចកាត់ផ្លែត្រសក់ និងដាក់នៅក្នុងទូដាក់អាហារ។ ក្នុង១រយៈពេលណានោះ ប្រសិនផ្លែត្រសក់ក្រៀម អ្នកអាចកាត់ចោលផ្នែកក្រៀម និងបន្ថយបណ្តេញ សត្វកន្លាតបាន។


-វិធីទី២៖ ទឹកស្ករ និងទឹកលាងចាន អ្នកក៏អាចប្រើទឹកស្ករ និងបន្ថែមទឹកលាងចានបន្តិចទៅក្នុងនោះបន្ទាប់មកកូរ និងចាក់ចូលក្នុងចានទាបមួយ ល្បាយនេះទាក់ទាញកន្លាតបំផុត ក្រោយពេលកន្លាតហិតក្លិនល្បាយនេះ ទៅក្បែរហើយនឹងធ្លាក់ចូលចាន អ្នកនឹងទាក់បានកន្លាតយ៉ាងច្រើន។ អ្នកគួរដាក់ចានល្បាយនេះ នៅកន្លែងដែលមានកន្លាត ឆ្លងកាត់ច្រើន ដូចជាទូដាក់អាហារ, លើតុ… ។

 

ល្បិចតូចៗកម្ចាត់សត្វល្អិតមិនត្រូវការថ្នាំគីមី
សំបក ក្រូចឃ្វិចមានប្រសិទ្ធភាពអស្ចារ្យ ក្នុងការបណ្តេញមូលពពួកថ្នាំសម្លាប់សត្វល្អិតច្រើនមានក្លិនពិបាកទ្រាំនិងពុល ។ ល្បិចមួយចំនួនខាងក្រោមនេះ នឹងជួយអ្នកវិធីកម្ចាត់សត្វល្អិត ដោយមិនចាំបាច់ ត្រូវប្រើថ្នាំនៅតែមានប្រសិទ្ធភាពខ្ពស់ ។

 


– មូសសំបកក្រូចឃ្វិច៖ ចូរអ្នកបកសំបកក្រូចឃ្វិច, ក្លិនសំបកក្រូចមានប្រសិទ្ធភាពបណ្តេញមូសយ៉ាងប្រសិទ្ធភាព។ ក្រៅពីនេះ អ្នកអាចប្រើសំបកក្រូចឃ្វិចហាលស្ងួត និងយកទៅដុតនៅក្នុងបន្ទប់, ពុំត្រឹមតែកម្ចាត់បានមូសប៉ុណ្ណោះទេ តែអ្នកអាចបណ្តេញបានសត្វល្អិត១ចំនួនផ្សេងទៀត ។
-ទឹកស្ករ៖ ដាក់ទឹកស្ករប្រមាណ ៣០ ទៅ ៥០មីលីលីត្រ ទៅក្នុងកែវគ្រីស្តាល់ និងដាក់នៅលើតុ ឬកន្លែងមានមូសច្រើន នៅក្នុងបន្ទប់។ ដោយស្វ័យប្រវត្តិសត្វមូស នឹងហិតដឹងក្លិនស្ករ និងហើរចូលក្នុងដប, ស្លាបរបស់មូសនឹងត្រូវស្អិត ទៅក្នុងទឹកស្ករ ហើយនឹងមិនហើរបានទៀត។

 


– សង្កើចប្រេងកាត៖ អ្នកអាចប្រើប្រេងកាតបន្តិច យកចង្កឹះមួយនិងសម្បើមបន្តិចជ្រលក់ប្រេងកាត, បន្ទាប់មកព្រួសជុំវិញគ្រែរបស់ខ្លួន។ ដើម្បីការពារសុខភាពរបស់មនុស្សគ្រប់គ្នាក្នុងគ្រួសារ, ក្រោយពេលព្រួស ប្រេងកាតស្នើគ្រប់គ្នាចេញពីបន្ទប់រង់ចាំ ពេលណាក្លិនប្រេងកាត់អនធុំ និង
ហើរអស់ទើបបន្តធ្វើសកម្មភាពធម្មតា ។ ពុំត្រឹមតែសង្កើចប៉ុណ្ណោះទេ ពពួកសត្វល្អិតផ្សេងៗដូចជា កន្លាត ក៏មិនអាចទ្រាំទ្របានក្លិនប្រេងកាត
នេះ សត្វល្អិតផ្សេងៗហិតក្លិនប្រេងកាត់នឹងងាប់ ។
-កន្លាតទឹកស្ករ និងទឹកលាងចាន៖ អ្នកក៏អាចប្រើទឹកស្ករ និងបន្ថែមទឹកលាងចានបន្តិចទៅក្នុងនោះបន្ទាប់មកកូរ និងចាក់ចូលក្នុងចានទាបមួយ ល្បាយនេះទាក់ទាញកន្លាតបំផុត, ក្រោយពេលកន្លាតហិតក្លិនល្បាយនេះ ទៅក្បែរហើយ នឹងធ្លាក់ចូលចាន អ្នកនឹងទាក់បានកន្លាតយ៉ាងច្រើន ។អ្នកគួរដាក់ចានល្បាយនេះ នៅកន្លែងដែលមានកន្លាត ឆ្លងកាត់ច្រើន ដូចជាទូដាក់អាហារ, លើតុ… ។


– ក្លិនត្រសក់ធ្វើឲ្យហ្វូងកន្លាតភ័យខ្លាចត្រលក់៖ កន្លាតស្អប់ក្លិនត្រលក់ណាស់, ហេតុនេះ អ្នកអាចកាត់ផ្លែត្រសក់ និងដាក់នៅក្នុងទូអាហាររបស់គ្រួសារខ្លួន ។ ក្នុង១រយៈពេលណានោះ, ប្រសិនផ្លែត្រសក់ក្រៀម អ្នកអាចកាត់ចោលផ្នែកក្រៀម និងបន្ថយបណ្តេញបានសត្វកន្លាត ។
-ខ្ទឹមបារាំង៖ ក្លិនខ្ទឹមបារាំង ជាក្លិនដែលកន្លាតស្អប់បំផុត ។ វិធីសាមញ្ញមួយ គឺអ្នកអាចកាត់ខ្ទឹមបារាំងជាបំណែកតូចៗ ។ បន្ទាប់មក អ្នកអាចដាក់នៅក្នុងចានចង្កឹះ ឬចានទាប ដើម្បីដេញកន្លាត ។

 


-ស្រមោចសំបកស៊ុតកិនម៉ដ្ឋ ជាវិធីកម្ចាត់ស្រមោចដ៏ល្អសំបកស៊ុត៖ ហាលស្ងួតសំបកស៊ុត និងកិនទៅជាម្សៅ, ម្សៅនេះនឹងជារបស់បង្កជាក្លិនពិបាកទ្រាំឲ្យស្រមោច, បន្ទាប់មក រោយទៅក្នុងកន្លែងមានស្រមោច ។ ដូច្នេះអ្នកនឹងមានវិធីមួយ ដើម្បីបណ្តេញស្រមោចយ៉ាងប្រសិទ្ធភាព ។
ក្រូចឆ្មារ៖ អ្នកអាចច្របាច់ក្រូចឆ្មារស្រស់ទៅក្នុងសំបុកស្រមោច ឬ កន្លែងស្រមោចប្រមូលផ្តុំ ឬ រោយសំបកក្រូចឆ្មារចិញ្ច្រាំល្អិតៗ ទៅលើនោះ
គឺហ្វូងស្រមោចនឹងបំបែករត់ចេញដោយខ្លួនឯង ។ ក្រៅពីនេះ គេនៅរោយទៅលើសំបុកស្រមោច នូវកាកកាហ្វេ, ផេះ, ម្សៅ ឬ ម្សៅម្រេច ។
– កណ្តៀរ, ខ្មូតកបូរ៍៖ អ្នកអាចប្រើប្រាស់កបូរ៍ (Camphor), ក្លិនកបូរ៍ នឹងភាយចេញ ធ្វើឲ្យកណ្តៀរ, ខ្មូត ស្អប់ និងខ្លាចមិនហ៊ានលេចមុខ ។
-ម្ទេសមានប្រសិទ្ធភាពកម្ចាត់កណ្តៀរ, ខ្មូតម្ទេស៖ អ្នកអាចកាត់ម្ទេស និងដាក់ចូលក្នុងចានតូច១ ដាក់ក្បែរកន្លែងមានកណ្តៀរ, ខ្មូត ឧស្សាហ៍បង្ហាញខ្លួន ។ ដូច្នេះ អ្នកនឹងបញ្ចៀសមិនឲ្យពួកវាមានវត្តមាននៅកន្លែងដែលអ្នកមិនចង់ ។


– កណ្តុរ ក្រៅពីពពួកថ្នាំសម្លាប់កណ្តុរ ដែលអ្នកអាចទិញនៅទីផ្សារ, អ្នកអាចបង្កើតដោយខ្លួនឯង នូវថ្នាំសម្លាប់កណ្តុរដ៏សាមញ្ញបំផុតមួយ ។ ដំបូងអ្នកអាចត្រៀមបាយមានក្លិនក្រអូបប្រហើរ រួចច្របល់ជាមួយម្សៅស៊ីម៉ង់ត៍បន្តិច ។ ក្រោយពេលលាយហើយ អ្នកអាចដាក់នៅត្រង់កន្លែងកណ្តុរចេញចូលច្រើន ។ ពេលកណ្តុរស៊ីបាយនេះ ស៊ីម៉ង់ត៍នឹងស្រូបទឹក និង កករឹងមកវិញ ធ្វើឲ្យកណ្តុរត្រូវទល់លាមក ក៏ដូចពោះហើមប៉ោងឡើង ហើយនឹងងាប់ ៕