គ្មាន
រូបភាព
ឈ្មោះខ្មែរ៖ស្មៅប្រមោយដំរី,ប្រមោយដំរី
ឈ្មោះអង់គ្លេស៖ Eye Bright,Indian Heliotrope,Indian Turnsole .
ឈ្មោះថៃ៖ หญ้างวงช้าง
ឈ្មោះវិទ្យាសាស្ដ្រ៖ Heliotropium indicum Linn
ឈ្មោះអម្បូរ៖ BORAGINACEAE
-ផ្នែកប្រើប្រាស់ : រុក្ខជាតិទាំងមូល ។
-គុណសម្បត្តិ
-ដើមមានរសជាតិល្វីង មានក្លិនក្រពុលបន្តិច ជួយកែរោគរាគសីុធ្មេញ បន្ថយកម្តៅ កែអាការៈហត់ហឺត ជួយកែរោគរលាកសួត ជួយព្យាបាលរោគសើស្បែក ( រើម រមាស់ ) ។
-ស្លឹកបុកពូតយកទឹកពីស្លឹកមកផឹកជួយបន្ថយជាតិស្ករក្នុងឈាមយកមកបន្ដក់ក្នុងត្រចៀកជួយព្យាបាលអាការៈឈឺត្រចៀក។
-ផ្កានិងឫស ជួយសម្រួលដល់រដូវរបស់ស្រ្ដី ។
ជាថ្នាំបុរាណ ជាថ្នាំត្រជាក់ (ថ្លើម) គេឆុងស្លឹកនឹងមែកខ្ចីៗ ផឹកដើម្បីរម្ងាប់ប្រទាលត្រអាក ក្រហាយស្បែក។ ផ្កាអាចឆុងផឹកបន្តិចៗ ដើម្បីអោយរដូវស្ត្រីដើរស្រួល (រដូវមិនល្អព្រោះក្តៅថ្លើម ឈាមរដូវច្រើន រដូវយូរថ្ងៃ ឈាមក្រហមឆេះ) ស្ត្រីមានផ្ទៃពោះ បើផឹកច្រើនអាចធ្វើអោយរលូតកូន។ ស្លឹកបុកច្របាច់យកទឹក អាចប្រើជាថ្នាំត្រជាក់ដាក់ភ្នែកក្រហម conjonctivite, conjunctivitis។ ស្លឹកនឹងមែក ឬធាងបុក ប្រើបិតបំពោកលើដំបៅ ulcère dermique, skin ulcers ឬបូស furoncles, furuncles ឬ ពិសលើស្បែក កន្ទួលរលាកក្តៅក្រហាយ ពងចេញទឹក Érysipèle (ប្រើជាថ្នាំជំនួយបន្ថែម ដើម្បីសំរាលការឈឺ ក្តៅក្រហាយស្បែក តែគួរព្យាបាលបន្ថែម ដោយប្រើថ្នាំសំឡាប់មេរោគ antibiotiques (Pénicilline G, M, V) ព្រោះជម្ងឺនេះអាចមានគ្រោះថ្នាក់ដល់ជីវិត)។
ស្លឹកនឹងមែក ឬធាងបុក ច្របាច់យកទឹក អាចផឹកព្យាបាលជម្ងឺគ្រុនរាគ diarrhée infectieuse នឹងព្យាបាលការលើសឈាមឈឺក្បាល ភ្នែកឡើងក្រហម ឈាមច្រមុះ Poussée hypertensive ដើម្បីបញ្ចុះសំពាតឈាមភ្លាមៗ tension artérielle (បន្ទាប់ពីហ្នឹង ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកពិធីស័ក្តសិទ្ធិសំរាប់ថ្ងៃក្រោយ)។
ផឹកទឹកច្របាច់ម្តងត្រឹម១ស្លាបព្រាបាយ កុំប្រើលើស អាចធ្វើអោយក្អួត។
បើប្រៀបធៀបជាមួយស្មៅខ្មាញ់ ដែលជាថ្នាំត្រជាក់ដែរ គឺថា ខ្មាញ់បុកយកទឹកមានពណ័ខ្មៅ (តាមចិនគឺខ្មៅឃាត់ក្រហម) គឺជាថ្នាំផឹកឃាត់ឈាម សំរាប់ព្យាបាលជម្ងឺក្អកឈាម ក្អួតឈាម ជុះឈាម។ ស្មៅប្រម៉ោយដំរី ផ្កាវាវែងរមួល ដូចប្រម៉ោយដំរី តែក័ដូចកន្ទុយខ្ទួយដែរ ដូច្នេះធម្មជាតិចង់ប្រាប់ថា ស្មៅនេះអាចសំរាលការឈឺក្តៅក្រហាយ ដូចខ្ទួយទិចអញ្ចឹង។