វិជ្ជាមេផ្ទះ
រូបភាព
អំពិល គឺជាអាហារសំបូរវីតាមីនសេ និងជាតិសរសៃ ដែលជួយដល់ការរំលាយអាហារបានល្អក្នុងសារពាង្គកាយ។ អំពិលចាស់ ត្រូវបានគេប្រើសម្រាប់ធ្វើជាគ្រឿងផ្សំ ជាម្ជូរបង់សម្លរ ធ្វើជាអំពិលត្រាំ ឬដំណាប់អំពិល ដែលជាការនិយមចូលចិត្តច្រើនពីមនុស្សពេញវ័យ។
ក. ធាតុផ្សំ និងសម្ភារៈ៖
– អំពិលចាស់ ឬអំពិលគល់ ១គីឡូក្រាម
– អំបិល ១ស្លាបព្រាកាហ្វេ
– កំបោរសចំនួន ០,៥ខាំ
– ទឹក ២លីត្រ
– ស្ករត្នោត ០,៣គីឡូក្រាម
– ចានដែកសម្រាប់ត្រាំអំពិល និងទឹកកំបោរ
– កែវសម្រាប់ដាក់អំពិលត្រាំជាមួយទឹកស្ករត្នោត។
ខ. វិធីធ្វើ៖
១. យកអំពិលចាស់ ឬអំពិលគល់មកស្រុះទឹកក្តៅពុះ (ទឹកដាំឲ្យពុះ យកអំពិលខ្ចប់ស្បៃយកទៅជ្រលក់ក្នុងទឹកក្តៅ ១០នាទី ឬជ្រលក់ភ្លាមលើកភ្លាមក៏បាន)
២. យកកំបោរទៅកូរជាមួយទឹកត្រជាក់រក្សាឲ្យរងថ្លា សម្រិតទឹកថ្លាយកមកចាក់ចូលក្នុងការធុន
៣. យកអំពិលស្រុះរួចបកសំបកចេញ ដាក់ត្រាំជាមួយទឹកកំបោរមួយយប់
៤. ស្រង់អំពិលលាងនឹងទឹកឆ្អិនឲ្យបានស្អាត រួចរក្សាទុកឲ្យស្រស់ទឹក
៥. ដាំទឹកស្ករឲ្យពុះ រួចទុកឲ្យត្រជាក់
៦. យកអំពិលដែលស្រស់ទឹកទៅតម្រៀបនៅក្នុងកែវ ហើយចាក់ទឹកស្ករនោះចូលទៅក្នុងកែវរក្សាទុក រយៈពេល ១ ទៅ ២យប់ តាមអ្នកដែលចូលចិត្តផ្អែមខ្លាំងឬតិច គឺអាចបរិភោគបាន
៧. អាចស្រង់អំពិលចេញពីកែវយកទៅក្លាសេ ឬដាក់ទាំងកែវឲ្យត្រជាក់ គឺកាន់តែឆ្ងាញ់។
សម្រួលអត្ថបទដោយ៖ ស្រីពៅ