វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
– បង្គា ៣០០ក្រាម បកសំបកឲ្យស្អាត រួចស្រុះទឹកក្តៅឲ្យឆ្អិន
– ម្នាស់ ១ផ្លែល្មម កាត់ជាដុំៗ
– ក្បាលខ្ទិះ ២០០ក្រាម និងខ្ទិះចុង ៨០០ក្រាម
– គ្រឿងបុកការី ២-៣ស្លាបព្រាបាយ
– ទឺកត្រី ស្ករ ទឹកអំពិលទុំ មួយមុខ ២ស្លាបព្រាបាយ
– ស្លឹកក្រូចសើច និងម្ទេសហាវ៉ៃហាន់
វិធីធ្វើ៖
១. ដាក់ក្បាលខ្ទិះចូលឆ្នាំង ទុកមួយរំពុះ រួចដាក់គ្រឿងការីចូល ច្របល់ឲ្យសព្វ
២. ដាក់ទឹកត្រី ស្ករ ទឹកអំពិលទុំ និងខ្ទិះចុងចូល ច្របល់ចូលគ្នាឲ្យសព្វ ទុកមួយរំពុះ
៣. ដាក់ម្នាស់ និងបង្គាចូល ច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់ស្លឹកក្រូចសើច និងម្ទេសចូល ឆ្អិនហើយដួសដាក់ចានជាការស្រេច។