វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
– សាច់ជ្រូក ៤០០ក្រាម ហាម់ស្តើងៗល្មម
– ខ្ទិះដូងដើម ២៥០មីលីលីត្រ និង ខ្ទិះចុង ៥០០មីលីលីត្រ
– គ្រឿងការី ២ស្លាបព្រាបាយ
– ត្រប់ស្រួយ ៥-៦ផ្លែ មួយកាត់ជាបួន
– ត្រប់ពុតលំញង ៥០ក្រាម
– ស្លឹកក្រូចសើច ស្លឹកជីនាងវង និងម្ទេសហាន់
– ទឹកត្រី ២ស្លាបព្រាបាយ
– ស្ករ ១ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
១. ដាក់ខ្ទិះដើមចូល រួចដាក់គ្រឿងការីចូល កូរច្របល់ចូលគ្នាឲ្យសព្វប្រហែល ៥-៦នាទី
២. ដាក់សាច់ជ្រូកចូល ច្របល់ចូលក្នាឲ្យសព្វ រួចដាក់ស្លឹកក្រូចសើចចូល ច្របល់ចូលគ្នាទៀតប្រហែល ៣-៤នាទី
៣. ដាក់ខ្ទិះចុងចូល កូរច្របល់ចូលគ្នាឲ្យសព្វ ទុកមួយរំពុះ រួចដាក់ត្រប់ស្រួយ និងត្រប់ពុតលំញងចូល ច្របល់ចូលគ្នាឲ្យសព្វ
៤. ដាក់ទឹកត្រី និងស្ករចូល ច្របល់ចូលគ្នា រួចដាក់ម្ទេស និងស្លឹកជីនាងវងចូល ឆ្អិនហើយដួដាក់ចានជាការស្រេច។
សម្រួលអត្ថបទដោយ៖ ស្រីពៅ