វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
– ស៊ុត ៣គ្រាប់
– បង្គា ៣០ក្រាម ហាន់ជាដុំតូចៗ
– មឹក ៣០ក្រាម ហាន់ជាដុំតូចៗ ឬកាត់ជាកងៗ
– គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ម្ទេស ហាន់ល្អិតៗ
– ទឺកដោះគោខាប់ ឬទឺកដោះគោស្រស់ ២ស្លាបព្រាបាយ
– ម្ទេសឆា ទឹកក្រូចឆ្មារ ទឹកត្រី មួយមុខ ១ស្លាបព្រាបាយ
– ស្ករស ១ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
១. គោះស៊ុតដាក់ចាន រួចដាក់បង្គា មឹក គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ម្ទេស ទឺកដោះគោខាប់ ឬទឺកដោះគោស្រស់ ម្ទេសឆា ទឹកក្រូចឆ្មារ ទឹកត្រី ស្ករសចូល ច្របល់ចូលគ្នាឲ្យសព្វល្អ
២. ដាក់ប្រេងចូលខ្ទះឲ្យក្តៅ រួចចាក់ស៊ុតដែលលាយហើយចូល ចៀនម៉ាល្មមតាមចំណង់ចំណូលចិត្ត រួចដួសដាក់ចានជាការស្រេច។
*ទទួលទានបាយក្តៅៗ ជាមួយស៊ុតចៀនរសជាតិតុយ៉ាំ ប្លែកមាត់ឆ្ងាញ់អស់ទាស់។
សម្រួលអត្ថបទដោយ៖ ស្រីពៅ