វិជ្ជាមេផ្ទះ
រូបភាព
សូមណែនាំនំមួយប្រភេទដែលតែងតែមាននៅផ្សារគឺនំកង
គ្រឿងផ្សំ ៖ ម្សៅអង្ករដំណើប អំបិល ខ្ទិះដូង ស្ករសត្នោត (បើស្ករដុំត្រូវកូរជាមួយទឹក) ល្ងរលីង
វិធីធ្វើ-ដំបូងយកម្សៅអង្ករមកលាយជាមួយ អំបិល, ស្ករត្នោតរាវ ២ស្លាបព្រាបាយ និងខ្ទិះដូងកូរឲ្យទៅជាម្សៅរួចនួតទុក ១០-១៥នាទី។ -យកម្សៅមកលុញធ្វើជាកងមូលៗរួចយកមកដាក់ចៀន (ភ្លើងដាក់ក្តៅល្មម) ពេលដែលវាអណ្តែតមកលើទុកឲ្យរាងក្រហមត្រូវស្រង់ទុកសិន។-យកស្ករត្នោតដាក់ចូលក្នុងឆ្នាំង បន្ទាប់មកកូរវាឲ្យទៅជាស្ករតាំងម៉ែ រួចដាក់ល្ងរលីងកូរចូលគ្នា។-យកនំដែលចៀនស្រង់ទុកមកជ្រលក់ចូលក្នុងស្ករតាំងម៉ែ តែជ្រលក់តែម្ខាងទេ ពេលរួចរាល់អាចញ៉ាំបានហើយ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស