វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
-ពោត ២០០ក្រាម
-បង្គាក្រៀម ១០០ក្រាម ត្រាំទឹកឲ្យទន់
-អំបិល និងស្ករស មួយមុខ កន្លះស្លាបព្រាកាហ្វេ
-ទឹកត្រី និងទឹកម្ទេស មួយមុខ ១ស្លាបព្រាកាហ្វេ
-ប៊័រ ១០ក្រាម
-ស្លឹកខ្ទឹម ហាន់ល្អិតៗ
វិធីធ្វើ៖
១.ដាក់ទឹក និងអំបិលចូលឆ្នាំង ដាក់ស្ងោរពោត រួចស្រង់ចេញទុកមួយឡែក
២.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់គល់ស្លឹកខ្ទឹម និងបង្គាក្រៀមចូល រលីងឲ្យឈ្ងុយ ហើយដាក់ពោតចូល ឆា៣-៤ ត្រលប់
៣.ដាក់ទឹកត្រី ទឹកម្ទេស និងស្ករសចូល ឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ស្លឹកខ្ទឹម ចូលឆា ២-៣ត្រលប់ ហើយដាក់ប៊័រចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច។
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ