វិជ្ជាមេផ្ទះ
រូបភាព
ឈូកគឺជាដំណាំមួយប្រភេទដែលគេអាចយកមកកែច្នៃបានច្រើនជាពិសេសនោះគឺបង្អែមតែម្តង
+ គ្រឿងផ្សំ៖ -គ្រាប់ឈូក ស្ងោរបកសំបកចេញពុះជាពីរ- គ្រាប់ឡុកឈិត – សណ្តែកបាយ ស្ងោរឲ្យផុស- ខ្ទិះដូង (ដើម) ១ ចានគោមតូចល្មមដាក់ក្នុងឆ្នាំងខ្លះពេលដួសញាំខ្លះ- ខ្ទិះដូង (ចុង) ១ ចានគោមធំ – ស្ករស- អំបិល ១ ចុងស្លាបព្រាកាហ្វ
+ វិធីធ្វើ
១. មុនដំបូងអ្នកត្រូវយកឆ្នាំងចាក់ខ្ទិះដូង (ចុង) ចូលទៅក្នុងឆ្នាំងដាក់ដាំទឹកខ្ទិះឲ្យពុះសិន។
២. ពេលដែលទឹកខ្ទិះពុះហើយដាក់គ្រាប់ឈូក, សណ្តែកបាយ, ស្ករស, ឡុកឈិតកូរវាបន្តិចសិនរួចគ្រប។
៣. ពេលដែលពុះដាក់ខ្ទិះដូងចូល (ដើម) ទុកមួយសន្ទុះឲ្យពុះម្តងទៀតជាការស្រេច ពេលនោះអ្នកនិងអាចដួសដាក់ចានញាំបានដោយដាក់ខ្ទិះដើមចូលបន្តិចផងដែរ។សម្រួលអត្ថបទដោយ៖ ខ្ទឹមស