កសិកម្ម
រូបភាព
ស្អំជាប្រភេទរុក្ខជាតិម្យ៉ាង ដែលមានដើមកំណើតនៅតំបន់អាស៊ីអាគ្នេយ៍យើងនិងនៅអាស៊ីភាគ ខាងត្បូង។ ដើម និងមែករបស់វា មានបន្លាច្រើន ឯស្លឹកបៃតងតូចៗ ក៏មានក្លិនខុសប្លែកពីគេផង ដែរ។ ស្អំអាចដុះលូតលាស់បាន ដោយសារការបណ្តុះ គ្រាប់ពូជ ឬការផ្សាំមែកដាំនៅលើដីក៏ បាន។ វាត្រូវបានប្រជាជនយើងទទួលស្គាល់ ថាមានរសជាតិឆ្ងាញ់ពិសា ពិសេសការចៀនវា លាយជាមួយស៊ុត ឬស្លសម្លផ្សេងៗ ជាដើម។ ជាមួយគ្នានេះដែរ ស្អំក៏មានផ្ទុកនូវគុណសម្បត្តិ ផ្នែកសុខភាពជាច្រើនមុខ។
១. ប្រឆាំងអុកស៊ីតកម្ម ដោយសារតែវាមានផ្ទុកនូវវីតាមីនA ខ្ពស់។
២. ស្អំអាចកាត់បន្ថយបរិមាណកំដៅនៅក្នុងរាងកាយ ធ្វើឱ្យរាងកាយយើងមាន ភាពត្រជាក់។
៣. ជួយឱ្យមានអាយុវែង កាត់បន្ថយស្នាមជាំធ្វើឱ្យក្មេងជាងវ័យ បើទទួលទានវាជាប្រចាំ។
៤. ជួយសម្រួលពោះវៀនតូចធំ នៅក្នុងការបញ្ចេញចោល ការពារទប់ស្កាត់ អាការៈទល់លាមក។
៥. ឫសរបស់ស្អំអាចយកមកដាំទឹកផឹក ដើម្បីជួយសម្រួលការរំលាយអាហារ បំបាត់អាការៈឈឺពោះ និងជួយបណ្តេញជាតិពុលពីក្នុងពោះវៀន។
៦.មានលក្ខណៈសម្បត្តិដែលមានប្រយោជន៍ ចំពោះការការពារក្រពះ ឱ្យមានសុខភាពល្អ។
៧. អាចជួយបំបាត់អាការៈអណ្តាតរលាកក្រហម។
៨. ជួយស្តារការខូចខាត និងព្យាបាលបញ្ហាសក់ខូច គ្រាន់តែយកស្លឹកស្អំមួយក្តាប់តូច ទៅស្ងោរជាមួយទឹកធម្មតា រួចចាក់ត្រងយកទឹកមកកក់នៅលើសក់ ហើយរុំកន្សែង ទុកចោលរយៈពេលប្រហែលជា១0នាទី បន្ទាប់មកលាងជម្រះចេញជាការស្រេច នោះវានឹងអាចជួយការពារសក់ បំបាត់បញ្ហាសក់ស្ងួត ធ្វើឱ្យសក់ត្រឡប់មករក ការមានជីវិតជាថ្មីម្តងទៀត។
៩. ស្អំអាចយកទៅធ្វើម្ហូបបានជាច្រើនមុខដូចជា ចៀនជាមួយពងទា ឆា ស្ងោរ ចំហុយ ស្ល ឬនាំយកវាទៅចម្អិនជាមួយនឹងសាច់មាន់ ត្រីឬកង្កែបក៏មានរសជាតិឆ្ងាញ់ពិសា ណាស់ដែរ។
*គុណសម្បត្តិអាហារូបត្ថម្ភរបស់ស្អំក្នុងបរិមាណ១00ក្រាម៖
• ផ្តល់ថាមពល ៥៧គីឡូកាល់ឡូរី
• ជាតិសរសៃអាហារ៥,៧ ក្រាម
• មានជាតិកាល់ស្យូម៥៨មីលីក្រាម
• ផូស្វ័រ៨០មីលីក្រាម
• ធាតុដែក៤.១ មីលីក្រាម
• ផ្តល់វីតាមីនA ១០៦៦ IU ខ្នាតអន្តរជាតិ
• វីតាមីន B1 ០.០៥ មីលីក្រាម
• វីតាមីន B2 ០.២៥ មីលីក្រាម
• វីតាមីន B3 ១.៥ មីលីក្រាម
• វីតាមីន C ៥៨ មីលីក្រាម។
***បញ្ជាក់***
១. សម្រាប់ម្តាយដែលកំពុងបំបៅដោះកូន មិនគួរបរិភោគបន្លែនេះទេ ព្រោះដោយសារតែវាអាចបណ្តាលឱ្យទឹកដោះខះ។
២. ស្អំមានប្រតិកម្មក្លិនជាមួយនឹងស្រី្តមានផ្ទៃពោះនិងមាតាដែលបំបៅដោះកូន ដូច្នេះគួរនៅឱ្យ ឆ្ងាយ។
៣. ការទទួលទានបន្លែស្អំនៅរដូវវស្សា វាអាចមានរសជាតិជូរ ក្លិនក្រពុលខ្លាំង ពេលខ្លះអាចបង្កឱ្យមានការឈឺក្រពះបានដូច្នេះជាធម្មតាគួរបរិភោគបន្លែនេះនៅរដូវក្តៅ។
៤. ទឹកអាស៊ីតអ៊ុយរិកដែលមាននៅក្នុងស្អំ បើយើងទទួលទានវាច្រើនពេកវាអាចក្លាយ ទៅជាមូលហេតុនៃការរលាកសន្លាក់ចំពោះអ្នកជម្ងឺដែលមានជំងឺរលាកសន្លាក់ស្រាប់។ ក្រៅពីនេះអ្នកមានជម្ងឺរោគប្រគ្រីវក៏អាចបរិភោគបានតែគួរបរិភោគក្នុងបរិមាណមានកំណត់។
៥. មុននឹងយកស្អំទៅទទួលទានគួរលាងសម្អាតឱ្យបានច្រើនដង ព្រោះបាក់តេរីមាន នៅក្នុងបរិស្ថាន ដូចជា ដី ទឹក ខ្យល់ នឹងបង្កទៅជាមេរោគ រាករូស ឈឺពោះ ឬគ្រុនក្តៅផង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ប្រភពៈ កសិកម្មដំណាំម្រុំ