ចំណេះដឹងទូទៅ
រូបមន្តធម្មជាតិព្យាបាលសក់ស្កូវ ការពារសក់ជ្រុះ ធ្វើឱ្យសក់ភ្លឺរលោង រឹងមាំល្អ មិនងាយដាច់
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ ៖
-ខ្ញី ដុំតូច (ហាន់រួច)
-គ្រាប់ថ្នាំវីតាមីន E ៥ ទៅ ៧គ្រាប់
-ទឹកដោះគោឆៅ ១ស្លាបព្រាបាយ
-ប្រេងអូលីវ ១ស្លាបព្រាបាយ
វិធីធ្វើ និងប្រើប្រាស់៖
-ចិតសម្បកខ្ញី ហើយកោស ជាសរសៃៗ
-លាយគ្រឿងផ្សំខាងលើទាំងអស់ចូលគ្នា ហើយបុកឱ្យម៉ដ្ឋ ឬដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុក ធ្វើយ៉ាងណាឱ្យល្បាយ ចូលសព្វគ្នាល្អ
-លាបល្បាយនេះលើសក់ និងស្បែកក្បាលរបស់អ្នក
-យកថង់ប្លាស្ទីចសម្រាប់រុំសក់មកគ្រប
-ទុកចោល ៤០នាទីក្រោយមកលាងសម្អាតវាជាមួយនឹងសាប៊ូដូចធម្មតា
-គួរធ្វើបែបនេះរាល់ថ្ងៃ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត