ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថធម្មជាតិព្យាបាលជំងឺក្តៅក្នុង ក្អកឈឺបំពង់ក ស្អកក ឈឺភ្នែក ឈឺធេ្មញ បត់ជើងតូចចេញឈាម

24-Jul-2018 10:17 AM

រូបភាព


ដោយ: Uddam

ព្យាបាល៖ ជំងឺក្តៅក្នុង ក្អកឈឺបំពង់ក ស្អកក ឈឺភ្នែក ឈឺធេ្មញ បត់ជើងតូចចេញឈាម។

 

រុក្ខជាតិ៖ សម្រង

 

ផ្នែកប្រើប្រាស់៖ ប្រើគ្រាប់ទុំ។ ពេលទុំមានពណ៌ត្នោត រាងរៀវសងខាង ប្រវែងពី ១៨-២៨មម មានក្រឡាជ្រីវជ្រួញ។

 

សមាសធាតុគីមី៖ សាច់គ្រាប់ ៣៥% សំបកគ្រាប់ ៦៥%

– ក្នុងសាច់មានជាតិប្រេង ២,៩៨% និងម្សៅ​​ Sterculine bassorine

– សំបកគ្រាប់មាន ១% ជាតិប្រេង ៥៩% bassorine ជាតិរំអិល និង Tanine

– ស្ករនៅក្នុងគ្រាប់មាន galactose pentose និង Arabinose

 

កំរិតប្រើ៖ ៥ ទៅ ១០ក្រាម ក្នុង១ថ្ងៃ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ