វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
-ទឹក ៣-៤កូនចាន
-ជីឆាយ ៣០ក្រាម
-ប្រហិតត្រី ១៥០ក្រាម មូលជាដុំៗ
-សាច់ចិញ្រ្ចាំ ១៥០ក្រាម មូលជាដុំៗ
-ផ្សិតក្រៀមត្រាំទឺកឲ្យទន់ កាត់ជាដុំៗ កន្លះកូនចាន
-ការ៉ុត ១ផ្លែតូចល្មម កាត់តាមចំណង់ចំណុលចិត្ត
-ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ
-ខ្ទឹមចិញ្រ្ចាំលីង ១ស្លាបព្រាបាយ
-ទឺកស៊ីអ៊ីវ ៣ស្លាបព្រាបាយ
-ស្ករស ១ស្លាបព្រាបាយ
-អំបិល កន្លះស្លាបព្រាកាហ្វេ
វិធីធ្វើ៖
១.សាច់ជ្រូកចិញ្រ្ចាំ ដាក់ទឹកស៊ីអ៊ីវចូល ១-២ស្លាបព្រាហាកាហ្វេ ច្របល់ឲ្យសព្វ
២.ដាក់ទឹកចូលឆ្នាំង ទុកមួយរំពុះ រួចដាក់ទឹកស៊ីអ៊ីវ ស្ករស អំបិល ខ្ទឹមលីង សាច់ជ្រូកចិញ្រ្ចាំ ផ្សិត ការ៉ុត ជីឆាយ ស្លឹកខ្ទឹមចូលគ្នា ច្របល់ឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច។
*នេះគ្រាន់តែជាវិធីធ្វើមួយបែប ដែលយើងខ្ញុំបានបង្ហាញប្រាប់។ វិធីធ្វើមានច្រើន ទៅតាមចំណង់ចំណូលចិត្ត។
វីដេអូប្រភពពី facebook ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ