វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
– ត្រាវ ៣០០-៤០០ក្រាម កាត់ជាដុំៗ (តាមចំណង់ចំណូលចិត្ត)
– ក្បាលខ្ទិះ ២៥០មីលីលីត្រ និងខ្ទិះចុង ៤០០មីលីលីត្រ
– អំបិល ១ស្លាបព្រាកាហ្វេ
– ស្ករត្នោត ១៤០-១៦០ក្រាម
– ស្លឹកតើយ ២សន្លឹក
វិធីធ្វើ៖
១. ដាក់ខ្ទិះចុងចូលខ្ទះ រួចដាក់ក្បាលខ្ទិះ អំបិល ស្ករត្នោត និងស្លឹកតើយចូល កូរអោយសព្វ ទុកអោយពុះ រួចស្រង់ស្លឹកតើយចេញ
២. ដាក់ត្រាវចូល កូរតិចៗកុំអោយបែកសាច់ត្រាវ ទុករម្ងាស់ប្រហែល ២០នាទី ឆ្អិនហើយដួសដាក់ចានជាការស្រេច។
សម្រួលអត្ថបទដោយ៖ ស្រីពៅ