វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ អង្គរខ្សាយ ដូងទុំ ស្ករ ពងទា ខ្លាញ់
របៀបធ្វើ៖
យកអង្គរមកត្រាំទឹកពីល្ងាច ព្រឹកឡើងសឹមកិនដាក់សង្កតសម្រស់ នឹងសំពត់ត្រងអោយស្ងួត ទើបយកមកបេះអោយខ្ទេចញីជាមួយស្ករស គោះពងទាពីឬបី ញីអោយសព្វបែបគ្រាប់ស្ករ ទើបយកដូងមកកោសពូតយកក្បាលខ្ទិះមកចាក់ក្នុងចាន់ម្សៅអោយខាប់ល្មម (ប្រយ័ត្នកុំអោយរាវ) រួចយកទៅដុតនឹងកុលមើលបើរឹងសឹមថែមទឹកខ្ទិះជាខាងក្រោយ ហើយបើមិនផ្អែមសឹមថែមស្ករទៀត។
ឯរបៀបដុតនោះ គឺយកខ្លាញ់មកលាបនឹងពុម្ព ដាក់លើរងើកភ្លើងអោយក្ដៅ ទើបដួសម្សៅមួយស្លាបព្រាពេញដាក់មកក្នុងពុម្ពបិទទៅវិញ ហើយដាក់ទាល់តែម្សៅដែលជាប់ទៅនឹងគែមពុម្ពនោះក្រៀមក្រហម សឹមត្រឡប់ពុម្ពមកម្ខាងទៀត រួចយកខ្នងកំបិតមកកោសតាមខ្នងពុម្ពចេញ សឹមបើកពុម្ពយកនំមកបត់ ឬមូរតាមចូលចិត្តដាក់ក្នុងកែវ ឬឡាំងគ្របអោយជិតកុំអោយចូលខ្យល់ ទើបស្រួយល្អហើយទុកបានយូរថ្ងៃ៕