ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រូបមន្តធម្មជាតិព្យាបាលក្រចកកប់ត្រចៀកក្រាញ់យ៉ាងមានប្រសិទ្ធភាព

26-Jul-2018 11:45 AM

រូបភាព


ដោយ: Uddam

បញ្ហាកប់ត្រចៀកក្រាញ់ កើតឡើងដោយសារតែក្រចកជើងដុះចាក់ចូលទៅក្នុងសាច់ ជាពិសេសមើលជើងទាំងសងខាង។ បើបណ្តោយទុកយូរ អាចបង្កទៅជាហើម កើតខ្ទុះស្អុយ និងមានការឈឺចាប់ខ្លាំង។

សូមណែនាំរូបមន្តធម្មជាតិៗព្យាបាលបញ្ហាកប់ត្រចៀកក្រាញ់៖


*វិធីទី១៖
គ្រឿងផ្សំ៖ អំបិល

វិធីធ្វើ និងប្រើប្រាស់៖
-លាយទឹកក្តៅឧណ្ឌៗ ជាមួយអំបិល ១ស្លាបព្រាកាហ្វេ
-ត្រាំបប្រមាណ ៥ ទៅ ១៥នាទី។

ការត្រាំនេះនឹងជួយបំបាត់ការឈឺចាប់បានភ្លាមៗ ពិសេសអាចជួយធ្វើឲ្យក្រចកទន់ ងាយស្រួលក្នុងការកាត់ចេញ។

*វិធីទី២៖
គ្រឿងផ្សំ៖ក្រូចឆ្មារ និងទឹកឃ្មុំ


វិធីធ្វើ និងប្រើប្រាស់៖
-លាយទឹកក្រូចឆ្មារកន្លះស្លាបព្រាកាហ្វេ និងទឹកឃ្មុំកន្លេះស្លាបព្រាកាហ្វេ
-បន្តក់ចូលតំបន់ដែលកើតត្រចៀកក្រាញ់។ វិធីនេះអនុវត្តក្រោយពេលកាត់ក្រចកហើយ


-យកក្រណាត់រុំឲ្យជិត និងទុកចោលពេញមួយយប់
-អនុវត្តមួយថ្ងៃម្តង រៀងរាល់ល្ងាច រហូតដល់ជើងរបស់អ្នកជាសះស្បើយទាំងស្រុង។

ក្រូចឆ្មារ និងទឹកឃ្មុំ មានឥទ្ធិពលក្នុងការកម្ចាត់បាក់តេរីនៅលើស្បែក ព្រមទាំងមេរោគដែលឆ្លងនៅតាមក្រចកជើង។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត