វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
-ល្ពៅ ៥០០ក្រាម
-ខ្ទិះដូងដើម ២៥០មីលីលីត្រ និង ខ្ទិះចុង ៥០០មីលីលីត្រ
-ស្ករស ៨០ក្រាម
-ស្ករត្នោត ១០០ក្រាម
-អំបិល ១ចុងស្លាបព្រាកាហ្វេ
-ស្លឹកតើយ ៣-៤សន្លឹក (ដាក់ក៏បានមិនដាក់ក៏បាន)
វិធីធ្វើ៖
១.យកល្ពៅកាត់ជាដុំៗ រួចយកទៅលាងទឹកឲ្យស្អាត
២.ដាក់ខ្ទិះចុងចូល រួចដាក់ស្ករត្នោត ស្ករស និងអំបិលចូល កូរចូលគ្នាឲ្យសព្វ ទុកឲ្យពុះ
៣.ដាក់ល្ពៅ និងស្លឹកតើយចូល កូរឲ្យសព្វ រួចដាក់ខ្ទិះដើមចូល កូរឲ្យសព្វចូលគ្នា គ្របទុកប្រហែល ១០-១៥នាទី ឲ្យសាច់ល្ពៅទន់ល្មមញ៉ាំ រួចដួសដាក់ចានជាការស្រេច។
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ