ឱសថបុរាណធម្មជាតិ
(មានវីដេអូ) មិនគួរឱ្យជឿ! សម្បកម្នាស់អាចជួយព្យាបាលជំងឺមួយចំនួនយ៉ាងមានប្រសិទ្ធភាព
រូបភាព
តើអ្នកដឹងទេថា អ្នកអាចយកសម្បកម្នាស់មកធ្វើជាភេសជ្ជៈដ៏មានឱជារសឆ្ងាញ់ ហើយវាថែមទាំងអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺបានយ៉ាងច្រើនមុខដូចជា ប៉ារ៉ាស៊ីត ចាល់ជាតិទឹក ទល់លាមក និងការរលាកបានផងដែរ។
ដូច្នេះនៅពេលលោកអ្នកចិតសម្បកម្នាស់ សូមកុំបោះសម្បកវាចោលឱ្យសោះ ព្រោះយើងអាចយកវាមកធ្វើជាភេសជ្ជៈ ហើយវាថែមទាំងអាចជួយព្យាបាលជំងឺមួយចំនួនបានយ៉ាងមានប្រសិទ្ធភាពបំផុត។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ និងវិធីធ្វើនៃទឹកសម្បកម្នាស់៖
ទឺកសម្បកម្នាស់ អាចជួយព្យាបាលជំងឺបានដូចជា៖
– ជួយប្រយុទ្ធប្រឆាំងនឹងប៉ារ៉ាស៊ីតពោះវៀន
– ប្រសិនបើយើងទទួលទានវាក្រោយពេលទទួលទានអាហារ នោះវានឹងជួយរំលាយអាហារ ហើយធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់យើងដំណើរការកាន់តែល្អផងដែរ។
– ជួយសម្រួលដល់បញ្ហាពោះវៀន ទល់លាមក និងជំងឺឫសដូងបាត
– ការពារកុំឱ្យមានមេរោគក្នុងពោះវៀនធំ
– ជួយព្យាបាលការរលាក ធ្វើឱ្យសាច់ដុំរឹងមាំ និងជួយកាត់ស្លេស្មក្នុងបំពង់ក
– ជួយឱ្យដំបៅ ឬមុខរបួសឆាប់សះ
– ធ្វើឱ្យឈាមរត់បានល្អ
– ជួយដល់ការសម្រកទម្ងន់ និងសម្រកខ្លាញ់
– ជួយសម្អាតឈាមរបស់អ្នកកុំឱ្យមានមេរោគ។
វិធីធ្វើ៖
១. ម្នាស់ ១ផ្លែល្មម លាងទឺកឱ្យស្អាត
២. ចិតសម្បកម្នាស់ជាចំណិត ហើយទុកមួយឡែក
៣. ដាក់ទឺក ១លីត្រ ចូលឆ្នាំងដាំទឹកឱ្យពុះ
៤. ដាក់សម្បកម្នាស់ចូលក្នុងឆ្នាំង រួចគ្របទុកឱ្យវាពុះប្រហែលជា ១៥ ទៅ ២០នាទី
៥. រួចយកទៅច្រោះយកតែទឹក ហើយយកមកទទួនទានបាន ជាការស្រេច។
* ទឹកសម្បកម្នាស់នេះ យើងអាចទទួលទានពេលក្ដៅឧណ្ហៗក៏បាន ឬក៏អាចទុកដល់វាត្រជាក់ចាំទទួលទានក៏បានដែរ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
វីដេអូប្រភពពី facebook ៖
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត