វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
– ម្រះ ១ផ្លែល្មម ហាន់ស្តើងៗ
– បង្គា បកឲ្យស្អាត ៥-៨ (តាមចំណងចំណូលចិត្ត)
– សាច់ជ្រូកចិញ្ច្រាំ ៦០ក្រាម
– ម្ទេស និងខ្ទឹមក្រហម ហាន់ (តាមចំណងចំណូលចិត្ត)
– ទឹកក្រូចឆ្មារ ៤ស្លាបព្រាបាយ
– ទឹកត្រី អំបិល មួយមុខ ៣ស្លាបព្រាបាយ
– ស្ករ ២ស្លាបព្រាបាយ
វិធីធ្វើ៖
១.យកម្រះច្របល់ជាមួយអំបិលបន្តិចប្រហែល ១០នាទី ហើយលាងទឹកចេញឲ្យស្អាត រួចយកទៅស្រុះទឹកក្តៅបន្តិច បន្ទាប់មកស្រង់ដាក់ត្រាំទឹកកកចោល ទុកមួយឡែក
២.បង្គា និងសាច់ជ្រូកចិញ្ច្រាំ ស្រុះឲ្យឆ្អិន
៣.លាយទឹកត្រី ស្ករ ច្របាច់ក្រូចឆ្មារ ច្របល់ចូលគ្នា រួចដាក់ម្ទេស ខ្ទឹមក្រហម បង្គា សាច់ជ្រូកចិញ្រ្ចាំ ច្របល់ចូលគ្នា ហើយស្រង់ម្រះពីទឹកកកដាក់ចូលគ្នាច្របល់ រួចជាការស្រេច។
សម្រួលអត្ថបទដោយ៖ ស្រីពៅ