វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
-ទឹក ៤កូនចាន
-ត្រាវ ៥០០ក្រាម កាត់ជាដុំៗ
-អង្ករដំណើប កន្លះកូនចាន
-ខ្ទិះដូង កន្លះកូនចាន
-ស្ករស ៦ស្លាបព្រាបាយ
-អំបិល កន្លះស្លាព្រាកាហ្វេ
វិធីធ្វើ៖
១.ដាក់ទឹកចូលឆ្នាំង ទុកឲ្យពុះ រួចដាក់ត្រាវចូល គ្របទុកឲ្យត្រាវឆ្អិនទន់ល្មម
២.ដាក់អង្ករដំណើបចូល កូរចូលគ្នាឲ្យសព្វ ទុករហូតដល់អង្កររីក
៣.ដាក់ខ្ទិះដូងចូល កូរចូលគ្នាទុកមួយរំពុះ រួចដាក់ស្ករស អំបិលចូល កូរចូលគ្នាឲ្យសព្វ ឆ្អិនហើយដួដាក់ចានជាការស្រេច។
វីដេអូប្រភពពី facebook ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ