ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឆ្កែស្រែង ព្យាបាលដំបៅទឹកនោមផ្អែម ដំបៅដោយរបួស បញ្ចុះកម្ដៅ និង រលាកច្រមុះ ស្រែង ភ្លឺ ឃ្លង់ ពងបែក

28-Jul-2018 12:42 PM

រូបភាព


ដោយ: Uddam

រុក្ខជាតិ ៖ ឆ្កែស្រែង

ឆ្កែស្រែង ជាប្រភេទឈើមានកំពស់ពី 10-20ម មែកខ្ចីមានរោមទន់ក្រាស់ ដំបូងពណ៍លឿង បន្ទាប់មកក្លាយជាពណ៍ ប្រផេះ បន្ទាប់មក ជ្រុះរោមអស់មែករលោង។
ស្លឹក៖ ពណ៍បៃតងរាងពងក្រពើ ស្រួចចុងមានរោមសងខាង ដុះឆ្លាស់ទង។ ទងស្លឹកខ្ចីមានប្រវែងពី 8-10ម.ម ទម្រង់ស្លឹកជាមធ្យមបណ្ដោយពី10-16ស.ម ទទឹងពី 8-12ស.ម (ស្លឹកមានក្លិនស្រដៀងស្លឹកកន្ទ្រោកឆ្អេះ)


ផ្កា៖ ដុះពី1-3ផ្កាទល់ទងជាមួយស្លឹកនៃមែកខ្ចី។ ភាគច្រើន ដើមនេះដុះដោយខ្លួនឯងតាមព្រៃភ្នំ ខ្ពង់រាប ហើយអាចប្រមូលផលបានគ្រប់រដូវ។

ព្យាបាល៖
-ព្យាបាលដំបៅទឹកនោមផ្អែម តាមរយៈរកស្លឹកដុតរោលដំបៅ

-ឫស ដើម គេនិយមប្រើជាថ្នាំផ្សះទូទៅ បញ្ចុះកម្ដៅ ហាន់ល្អិតៗមូជក់ ព្យាបាលរលាកច្រមុះ គេអាចយកទៅ ធ្វើជាថ្នាំលាបព្យាបាលស្រែង ភ្លឺ ឃ្លង់ ពងបែក។

កំរិត និងរបៀបប្រើ៖ ពី 10-15ក្រាម ក្នុង១ថ្ងៃ។

ប្រភព៖ មជ្ឍមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ
បទពិសោធន៏ម្ចាស់គណនី Tara Om ផ្ទាល់កាលរស់សមយ័ខ្មែរក្រហម ក្នុងការប្រើប្រាស់ដើមឆ្កែស្រែងក្នុងការព្យាបាលដំបៅ ដោយរបួស គឺ
-យកដើមវាទៅហាលអោយស្ងួតរួចកោសវាជាសសែឆ្មារៗ

-យកទៅញាត់ក្នុងកំណាត់បំពង់ប្ញស្សី ប្រវែងពីរចំអាមដែលម្ខាងមានថ្នាំងចោះរុន្ឋតូចមួយ
-យករងើកភ្លើងញាត់ចូលក្នុងបំពង់ប្ញស្សីនោះ

-ផ្លុំអោយឆេះកំទិចសសែឈើស្ងួតដែលនៅក្នុងបំពង់នោះ ផ្សែងក៏បាញ់ចេញតាមរុន្ឋតូចមួយ ដែលគេចោះផ្នែកថ្នាំង ដូចគេផ្លុំផ្សែងបារី
-ផ្លុំយ៉ាងណាអោយផ្សែងនោះបាញ់តម្រង់ចំដំបៅ

-ធ្វើរបៀបនេះបីបួនថ្ងៃជាប់គ្នាដំបៅនឹងចាប់ផ្តើមសះជាបន្តបន្ទាប់មិនខាន។ ចំពោះប្ញសវា មានរាងដូចសាច់ក្រកគោ គេយកមកផ្សំជាថ្នាំផ្សះក្នុង ។

ប្រភព៖ ម្ចាស់គណនីហ៊្វេកប៊ុក Tara Om