ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើនំក្រៀប ងាយៗ

30-Jul-2018 10:48 AM

រូបភាព


ដោយ: Uddam

នំ​ក្រៀប​នេះ​ធ្វើ​ឡើង​ពី​អង្ករ​ដំណើប​​ដែលធ្វើ​ម្ដង​ចំនួន​ប្រាំ​គីឡូ​ក្រាម​​ ហើយ​ទទួល​បាននំ​ចំនួន​ពី​១០០​ទៅ​២៥០​នំ​ ទៅ​តាម​ទំហំ​របស់​នំ​​​ធំ​ ឬ​តូច ។

គ្រឿងផ្សំ៖ អង្ករ​ដំណើប  ស្ករ​ត្នោត​ ​ខ្លាញ់ ​ពង​ទា​ ឬ​ពង​មាន់

របៀបធ្វើ៖

-ការ​ចាប់​ផ្ដើម​ដំបូង​គឺ​ យក​អង្ករ​ទៅ​ត្រាំ​ជា​មួយ​ទឹក​ធម្ម​តា​

-រួច​ដាក់​ចំហុយ​រហូត​ដល់​ឆ្អិន​ ទើប​យក​ទៅ​បុក​​លាយ​ជា​មួយ​​ស្ករ​ត្នោត​១,៥​គី​ឡូ​ក្រាម​សម្រាប់​អង្ករ​៥​គី​ឡូ​ក្រាម​ ។

-បន្ទាប់​ពី​បុក​ម៉ដ្ឋ​ហើយ​​​យក​ទៅ​​ផលិត​ឱ្យ​ចេញ​ជា​នំ​តែ​ម្ដង។

-ការ​ផលិត​​គឺ​​យក​ម្សៅ​នំ​ដែល​បុក​រួច​​ទៅ​សង្កត់​ឱ្យ​ក្លាយ​ជា​នំ​ដោយ​នំ​នី​មួយៗ​ដែល​មិន​ទាន់​ឆ្អិន​ គឺ​មាន​ទំហំ​​​២​សង់​ទី​ម៉ែត្រ​កា​រេ​។

-ក្នុង​​ពេល​​សង្កត់​​គឺ​គេ​ត្រូវ​យក​ខ្លាញ់​ជា​មួយ​នឹង​ពង​ទា​ ឬ​ពង​មាន់​ ​យក​​តែ​ចំណែក​ក្រហម​ដែល​ស្ងោរ​ឆ្អិន​ លាប​ដៃ​ នឹង​ដង​ត្រល់​សម្រិត​​នំ​នោះ​កុំ​ឱ្យ​ជាប់​ស្អិត​ទៅ​ដោយ​ម្សៅ​នំ​​ ។

-នៅ​ពេល​ដែល​ម្សៅ​នំ​នោះ​រឹត​រួច​រាល់​ហើយ​ ​ត្រូវ​យ​​ក​ទៅ​ហាល​ថ្ងៃ​ប្រហែល​ជា​១​ម៉ោង​ទៅ​២​ម៉ោង​ទើប​យក​នំ​នោះ​ទៅ​ឆ្អើរ​ជា​មួយ​​ភ្លើង​ម្ដង​ទៀត​ទើប​ជា​ការ​ស្រេច​។

សម្រួលអត្ថបទដោយ៖ខ្ទឹមស