ឱសថបុរាណធម្មជាតិ
រូបភាព
កញ្ជ្រិលជាជម្ងឺឆ្លងដែលកើតមានចំពោះកុមារអាយុចន្លោះពី៦ខែ ដល់១០ឆ្នាំ។ ជាករណីកម្រ កញ្ជ្រិលអាចកើតមានចំពោះ មនុស្សពេញវ័យ។ កញ្ជ្រិលបណ្ដាលមកពីវីរុសម្យ៉ាង ដែលឆ្លងតាមទឹកមាត់ដោយការនិយាយទាក់ទងគ្នាពីកុមារម្នាក់ទៅកុមារម្នាក់ ទៀត ឬក៏តាមរយៈការប៉ះពាល់អ្នកជម្ងឺ។ ជំងឺកញ្ជ្រិល មានរោគសញ្ញាដូចជា៖ ក្អកស្ងួត គ្រុនក្តៅ
ខ្លាំង ឈឺចាប់ពេញខ្លួន ហៀរទឹកភ្នែក មិនសូវឃ្លានអាហារ ហៀរសម្បោរ និងមានកន្តួលតូចៗ ជា
ច្រើន នៅលើស្បែក។
ខាងក្រោមនេះគឺជាវិធីព្យាបាលជំងឺកញ្ជ្រិល ដោយធម្មជាតិ
ព្យាបាល៖កញ្ជ្រិល និងគ្រុនក្ដៅ
រុក្ខជាតិ៖ កក់ក្តាម
វិធីធ្វើ និងប្រើប្រាស់៖
-យកឫស និងមើម ហាលឱ្យស្ងួត
-កំរិតប្រើ10g-30g ស្ងោរផឹកសំរាប់មួយថ្ងៃ។
*ហាមប្រើ ស្ត្រីមានផ្ទៃពោះ
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ