ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើចេកឆាប! ងាយស្រួល!

31-Jul-2018 10:29 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ ៖- ចេកណាំវ៉ាស្រគាលមួយស្និត – ស្ករស ២៥០ ក្រាម – ខ្លាញ់ ៤០០ ក្រាម

វិធីធ្វើ

១. បកសំបកចេកឲ្យស្អាតបន្ទាប់មកធ្វើការឈូសស្តើងៗដាក់ហាលថ្ងៃឲ្យស្ងួត។

២. បន្ទាប់ពីហាលស្ងួត ហើយដាក់ខ្ទះដាំឲ្យក្តៅ បន្ទាប់មកធ្វើការបំពងឲ្យស្រួយរួចហើយស្រងចេញទុកឲ្យស្រសខ្លាញ់។

៣. ដាក់ដាំទឹកស្កររំងាស់ឲ្យឡើង​ជើង​អង្ក្រង បន្ទាប់​មក​ធ្វើ​ការ​ចាក់​ចេក​ចូល​ជ្រួយ​ត្រលប់​ឲ្យ​ស្ងួត​ទឹក បន្ទាប់​មក​ស្រង​ចេញ​ដាក់​ហាល​ថ្ងៃ​ឲ្យ​ស្ងួត​ដាក់​ក្នុង​កែវ​គ្រប​ឲ្យ​ជិត​ ទុក​បាន​យូរ​ថ្ងៃ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស