ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើត្រកួនឆាសៀងសាច់ចិញ្រ្ចាំ!

31-Jul-2018 11:39 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

– ត្រកួន ២០០ក្រាម កាត់វែងៗល្មម

– សាច់ជ្រូកចិញ្រ្ចាំ ១០០ក្រាម

– ខ្ទឹមស បុកជាមួយម្ទេស ១ស្លាបព្រាបាយ (តាមចំណង់ចំណូលចិត្ត)

 

– សៀង ១-២ស្លាបព្រាបាយ

– ទឹកត្រី ទឹកប្រេងខ្យង មួយមុខ ២ស្លាបព្រាកាហ្វេ

– ស្ករស ១ស្លាបព្រាកាហ្វេ

– ទឹកធម្មតា ២ស្លាបព្រាបាយ

 

វិធីធ្វើ៖

១. ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមចិញ្រ្ចាំចូល ឆា ២-៣ត្រលប់ ហើយដាក់សាច់ចិញ្រ្ចាំចូល ឆាសាច់ឲ្យឆ្អិន

 

២. ដាក់ត្រកួនចូល ឆា ៣-៤ត្រលប់ រួចដាក់សៀង ទឹកត្រី ទឹកប្រេងខ្យង ស្ករស ទឹកធម្មតាចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ