ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើនំប័ុងស្លឹកតើយ!

31-Jul-2018 04:45 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

– ស៊ុត ៣គ្រាប់ (យកតែពណ៌ក្រហម)

– ម្សៅពោត ៥៥ក្រាម

– ស្ករ ១៧០ក្រាម

– អំបិល មួយចុងស្លាបព្រាកាហ្វេ

– ខ្ទិះដូង ២៥០មីលីលីត្រ

– ទឹកដោះគោ២៥០មីលីលីត្រ

 

– ទឹក ១២៥មីលីលីត្រ

– ស្លឹកតើយ ៣-៤សន្លឹក

វិធីធ្វើ៖

១. ធ្វើទឹកស្លឹកតើយ យកស្លឹកតើយក្រឡុកជាមួយទឹក ក្រឡុកឲ្យសព្វ រួចច្រោះយកតែទឹកកុំឲ្យដោយកាក់ ទុកមួយឡែក

 

២. ដាក់ស៊ុតលាយជាមួយ ស្ករស អំបិល ច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ម្សៅពោតចូល ច្របល់ឲ្យសព្វ ហើយដាក់ខ្ទិះដូង ទឹកដោះគោ ទឹកស្លឹកតើយចូល ច្របល់ឲ្យសព្វ

 

៣. យកដាក់លើចង្រ្កានភ្លើងតិចល្មម កូរវារហូតខាប់ល្មម រួចជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ