ឱសថបុរាណធម្មជាតិ
ត្រប់ពុតលំញងពិតជាមានអត្ថប្រយោជន៍អស្ចារ្យ ហើយថែមទាំងជាឱថសធម្មជាតិព្យាបាលជំងឺទាំងនេះយ៉ាងមានប្រសិទ្ធភាព!
រូបភាព
រុក្ខជាតិ ៖ ត្រប់ពុតលំញង។ ត្រប់ពុតលំញងមិនត្រឹមតែយកមកធ្វើជាមួយម្ហូប សម្លរ ឆា អន្លក់តែប៉ុណ្ណោះទេ វាក៏ជាឱសថព្យាបាលជំងឺបានមួយចំនួនយ៉ាងមានប្រសិទ្ធ។ ខាងក្រោមនេះយើងនឹងបង្ហាញអ្នកពីការព្យាបាល និងការប្រើប្រាស់អោយបានត្រឹមត្រូវ។
ផ្នែកប្រើប្រាស់ ៖ ឫស ស្លឹក ផ្លែ ផ្កា។
រសជាតិ ៖ ខារ-ហឹរ ធាតុមធ្យម (មានជាតិពុលតិច)។
កន្លែងដាំដុះ ៖ ដុះដោយខ្លួនឯង តាមដីវាលទំនាប ឬគេដាំជាបន្លែ។
លក្ខណៈរុក្ខជាតិ ៖ ជាចុល្លព្រឹក្សប្រភេទតូច កំពស់ ៨០-២៥០សម ដើមមានបន្លា។
ស្លឹក ៖ ពណ៍បៃតងចាស់ មានរោមទាំងសងខាង ដុះឆ្លាស់ទង ឆែកពី ៥-៧ តាមទ្រនុងស្លឹកខាងក្រោមមានបន្លា។
ផ្កា ៖ កញ្ចុំផ្កា ចេញពីប្រគាបស្លឹក និងចុងមែក ផ្កាពណ៍ ស ចែកជាប្រាំ។
ផ្លែ ៖ រលោងមូល ពេលទុំពណ៍លឿង មានទំហំពី ១០-១៥មម។
ការព្យាបាល ៖ ឈឺចង្កេះ ប៉ះទង្គិច រាំងរដូវ ឈឺក្រពះ ឈឺធ្មេញ ក្អក កើតពិស។
កំរិត និងរបៀបប្រើ ៖ ពី ១០-១៥ក្រាម ដាំផឹក ក្នុងមួយថ្ងៃ។
បញ្ជាក់ ៖ ហាមប្រើស្រ្តីមានផ្ទៃពោះ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ